ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ ២ លើពិភពលោក មានគ្រោះថ្នាក់ច្រើនជាងគេបង្អស់
ការធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប្រាកដណាស់ គឺមិនអាចធានាបានថា គ្មានគ្រោះថ្នាក់កើតឡើងនោះឡើយ ជាពិសេសគឺផ្លូវអាកាស បើមានគ្រោះថ្នាក់មួយណាកើតឡើងគឺគ្មានសង្ឃឹមរស់ទេ។
បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរជាច្រើនជុំវិញពិភពលោក បម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកនិងឆ្លងដែន។ ទន្ទឹមនឹងនោះ ក៏មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនជួបប្រទះបញ្ហា គ្រោះថ្នាក់នៅលើអាកាសជាច្រើនផងដែរ។
ជាក់ស្តែងនៅទូទាំងពិភពលោក មានប្រទេសចំនួន ២ ដែលក្រុមហ៊ុនអាកាសចរណ៍ជួបប្រទះបញ្ហាគ្រោះថ្នាក់យន្តហោះច្រើនជាងគេបំផុត។
ក្រុមហ៊ុន Air France ជាក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំងដែលត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ ១៩៣៣ ។ ក្រុមហ៊ុននេះ មកដល់ពេលបច្ចុប្បន្ន មានគ្រោះថ្នាក់យន្តហោះចំនួន ១១ លើក ។ ដោយឡែក American Airline របស់អាមេរិកវិញ ក៏មានគ្រោះថ្នាក់យន្តហោះចំនួន ១១ លើកដូចគ្នា ។
ក្រៅពីអាកាសចរណ៍ ២ នេះ នៅមានក្រុមហ៊ុនជាច្រើនទៀតផងដែរដែលជួបគ្រោះថ្នាក់ដូចជា China Air ចំនួន ៩ ដង, Korean Air ៩ ដង, Pakistan International Airlines ៨ ដង, United Airlines ៧ ដង, Egypt Air ៦ ដង, Ethiopian Airlines ៦ ដង និង Thai Airways ៦ ដង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Executive flyers
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ