Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

បានផុស

នៅ

ប្រទេសកម្ពុជា កំពុងប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាកុមារគ្រប់រូបទទួលបានសុវត្ថិភាព និងបទពិសោធវិជ្ជមាននៅពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ធ្វើឡើង​ដើម្បីការពារកុមារ និងយុវជនពីគ្រោះថ្នាក់ និងធានាសុវត្ថិភាពលើអនឡាញ ក្រោមកិច្ចសហការរវាង ក្រសួងប្រៃសណីយ៍ និងទរគមនាគមន៍ និងអង្គការយូនីសេហ្វ ដែលបានដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗកន្លងទៅនេះ។ គោលការណ៍នេះ មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។

ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះ អាចបំពេញទំនួលខុសត្រូវរបស់ខ្លួនតាមរយៈ៖

១.ការអនុវត្តគោលនយោបាយស្តីពីកិច្ចការពារសុវត្ថិភាពកុមាររបស់អង្គភាពរៀងៗខ្លួន ក៏ដូចជាធ្វើការទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកា ដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ។

២.បង្កើតវិធានការទប់ស្កាត់ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ។

៣.ផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទំាងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ និង/ឬសេវាពាក់ព័ន្ធ។

៤.ធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព។

គោលការណ៍ណែនាំនេះ ផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត ក្រុមហ៊ុនរក្សាទិន្នន័យ អ្នកផលិតមាតិកា ក្រុមហ៊ុនសរសេរកម្មវិធី Software និង Apps អាចបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងយុវជន គ្រប់រូប ស្របទៅតាមសិទ្ធិកុមារ និងស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត។

តាមលទ្ធផលរកឃើញថ្មីៗ ដែលដកស្រង់ចេញពីរបាយការណ៍សកលរបស់យូនីសេហ្វ ក្រោមចំណងជើង “ការបញ្ឈប់ គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” បានបង្ហាញថា នៅកម្ពុជាក្នុងចំណោម​កុមារអាយុ ១២ ទៅ ១៧ឆ្នាំ ចំនួន ១០នាក់ មានកុមារលើសពីម្នាក់ បានទទួលរងការកេងប្រវ័ញ្ច ឬការំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់ណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៦ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

សន្តិសុខសង្គម១១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម