ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រតិកម្មភ្លែត ក្រោយអាមេរិក សម្រេចផ្តល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយនៅថ្ងៃសៅរ៍ទី៨ខែកក្កដាថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលគ្រាប់បែកចង្កោមនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួន ដល់ទីក្រុងកៀវ គឺជាការទទួលស្គាល់បរាជ័យ និងជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីទប់ទល់បរាជ័យ។
លោក Antonov បានប្រាប់អ្នកយកព័ត៌មានថា “គ្រាប់បែកចង្កោមគឺជាកាយវិការនៃភាពអស់សង្ឃឹម។ វិធានការបែបនេះ បង្ហាញពីការដឹងខ្លួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ថា ពួកគេអសមត្ថភាព។ យ៉ាងណាក្តី ពួកគេមិនចង់ទទួលស្គាល់ភាពបរាជ័យដោយផ្ទាល់នោះទេ ដូច្នេះហើយ ពួកគេទើបនាំគ្នាប្រព្រឹត្តអំពើដ៏ឆ្កួតលីលាសាជាថ្មី”។
ទន្ទឹមនោះ លោក Antonov បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបង្កើនភាគហ៊ុននៅក្នុងជម្លោះនេះ ហើយហៅការញុះញង់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ថាពិតជាហួសកម្រិត ដែលនាំមនុស្សជាតិខិតទៅជិតសង្រ្គាមលោកថ្មីមួយ។
គួរបញ្ជាក់ថា តាមសេចក្តីប្រកាសរបស់សេតវិមាននិងមន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រទី៧ខែកក្កដា សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់សព្វាវុធថ្មីទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។
អនុរដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកផ្នែកគោលនយោបាយ លោក Colin Kahl បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា ការសម្រេចចិត្តនេះ ត្រូវបានជំរុញដោយភាពបន្ទាន់ និងបំណងប្រាថ្នាដើម្បីឲ្យអ៊ុយក្រែន បន្តការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក