ព័ត៌មានជាតិ
ចំណុចសំខាន់ ៤ គួរដឹងពី «ប្រាសាទសំបូរព្រៃគុក»
ប្រាសាទសំបូរព្រៃគុក ជាអតីតរាជធានីខ្មែរ ឥសានបុរៈ ដ៏ល្បីរន្ទឺនាសតវត្សទី៧ យកតាមព្រះនាម ព្រះបាទឥសានវរ្ម័នទី១ ជារាជធានីនៃអាណាចក្រចេនឡា ដែលមានលក្ខណៈពិសេសជាច្រើន ខុសប្លែកពីប្រាសាទនានា។ បើមើលលើតួប្រាសាទ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ ជ្រុង ឯគំរូស្ថាបត្យកម្ម ចម្លាក់តុបតែងលម្អលើជញ្ជាំង និងផ្តែរទ្វារ ជាប្រភពព័ត៌មាន ដ៏សំបូរបែបពីគំនិត និងជំនឿនៃការប្រណិប័តន៍សាសនានាសម័យចេនឡា។
ក្រុមប្រាសាទសំបូរព្រៃគុក បានក្លាយទៅជាស្ថានីយបុរាណសម័យចេនឡាដ៏សំខាន់ ដែលបន្សល់ទុកមកទល់នឹងសព្វថ្ងៃ បង្ហាញអំពីអរិយធម៌នៃអាណាចក្រមួយនេះ។ ហេតុនេះ កម្ពុជាថ្មី សូមលើកយកចំណុចគួរដឹង ៣ អំពីប្រាសាទសំបូរព្រៃគុក។
១. អត្ថន័យនៃឈ្មោះ ប្រាសាទសំបូរព្រៃគុក
បើតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ផ្អែកលើអ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើនិយាយពីទីតាំងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា មិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ។
ចំពោះឈ្មោះប្រាសាទនេះ ក៏ធ្លាប់មានភាពចម្រូងចម្រាស់ផងដែរ ក្រោយពីបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោក ដោយសារពលរដ្ឋខ្មែរមួយចំនួន តែងសរសេរជាពាក្យសំស្ក្រឹតថា «ប្រាសាទសម្បូរព្រៃគុហ៍» ផ្អែកលើពាក្យ គុហ៍ ឬ គុហា ដែលពាក្យនេះសំដៅលើល្អាង ឬរូងភ្នំធំៗក្នុងព្រៃ ជាកន្លែងសម្រាប់រស់នៅ និងធ្វើសមាធិកាលពីសម័យបុរាណ។ យ៉ាងណាមិញ ក្រសួងមហាផ្ទៃ បានស្នើសុំសរសេរដូច្នេះវិញថា «ប្រាសាទសំបូរព្រៃគុក» ដែលពាក្យគុកក្នុងន័យនេះ គឺសំដៅលើប្រាសាទ មិនមែនគុកឃុំឃាំងឡើយ។
២. លក្ខណៈសំណង់ប្រាសាទ
ប្រាសាទសំបូរព្រៃគុក ជាសំណង់ប្រាសាទលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ ឯសំណង់ គឺធ្វើឥដ្ឋកំបោរបាយអ និងថ្មភក់ និងត្រូវបានបែងចែកជា ៣ក្រុម ទី១ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទ សាងសង់ចាស់ជាងគេសតវស្សទី៧, ទី២ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ ចំពោះចំណុចពិសេសផ្នែករចនាបថវិញ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។
៣. ចម្លាក់
ក្នុងក្រុមប្រាសាទយាយព័ន្ធ មានរូបចម្លាក់៣ប្រភេទ ដែលមិនសូវចាប់អារម្មណ៍ និងស្គាល់សាវតា ក្នុងនោះរួមមាន ចម្លាក់មេដាយ ចម្លាក់ជនជាតិពែរ្ស៍ និង រូបចម្លាក់គុឌុ ។ យោងតាមផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បញ្ជាក់ថា ចម្លាក់រាងរង្វង់មូលធំប្រើក្នុងការតុបតែងលម្អបន្តរៀងគ្នា ត្រូវបានហៅថា «មេដាយ» ជារូបមនុស្ស និងសត្វ ដែលគេ សន្និដ្ឋានថា ទាក់ទងទៅនឹងរឿងទេវកថា ឬវីរកថាក្នុងព្រហ្មញ្ញសាសនា តែអ្នកជំនាញក៏ពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋាន ដែរ ថាជាសាច់រឿងអ្វីឲ្យប្រាកដនោះ។
រីឯចម្លាក់មួយទៀត ដែលស្ថិតនៅជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍ មានរូបមនុស្សដែលតាមការសិក្សាស្រាវជ្រាវយល់ថាជាជនជាតិពៃរ្ស៍ ប៉ុន្តែអ្នកជំនាញក៏ពុំបាន់ដឹងពីការគោរពបូជា របស់ប្រាង្គនេះ ថាសំដៅទៅចំពោះទេពអង្គណានោះដែរ តែនៅខាងក្នុងមានតម្កល់ជើងទម្ររាងមូលធ្វើអំពីថ្មភក់។
ចម្លាក់មួយផ្សេងទៀត គឺរូបចម្លាក់គុឌុ ដែលមាននៅតាមជ្រុងនៃដំបូលនៃប្រាសាទក្តារអុក គឺមានតម្កល់គោនន្ទិ ធ្វើអំពីប្រាក់ (ពាហន:របស់ព្រះឥសូរ) សង់អំពីថ្មភក់ ដែលសំណង់មណ្ឌលខាងក្នុងប្រាង្គមានរាងបួនជ្រុងស្មើនៅតាមខឿន និងសសរលម្អដោយចម្លាក់ក្បាច់ផ្ញាភ្ញីយ៉ាងរស់រវើក។ នៅតាមជ្រុងនីមួយៗរបស់ដំបូលមានស៊ុមតូចៗ ឆ្លាក់រូបមនុស្សប្រុសមានច្រមុះស្រួច សក់រួញ និងពុកមាត់ ដែលអ្នកស្រាវជ្រាវហៅថា «គុឌុ»។
៤. ការបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងភស្តុតាងជាច្រើនឆ្នាំ ដើម្បីស្នើដាក់បញ្ចូលប្រាសាទចំណាស់ មួយនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី ០៨ ខែកក្តដា ឆ្នាំ២០១៧ ប្រាសាទដ៏ចំណាស់នេះ ក៏បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាស្កូវ ប្រទេសប៉ូឡូញ ជាពេលវេលាបើកទំព័រប្រវត្តិសាស្រ្តថ្មី និងជាមោទកភាពមួយដែលគួចងចាំ ព្រោះបានលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរ ព្រមទាំងវិស័យទេសចរណ៍ផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ