ព័ត៌មានជាតិ
មន្ត្រីយោធាម្នាក់សាងសង់សំណង់ខុសច្បាប់ អាជ្ញាធរចុះពិនិត្យឱ្យវាយចោល
នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣នេះ លោក ហោ ឆែ អភិបាលរងក្រុងបានលុងបានចុះទៅពិនិត្យការសាងសង់សំណង់រឹងមាំមួយកន្លែងរបស់មន្ត្រីយោធាម្នាក់ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី។
សំណង់ដែលទើបតែសាងសង់ថ្មីមានចំនួនពីរបន្ទប់ថែមទៀត គឺតភ្ជាប់ពីសំណង់ចាស់ដែលមានចំនួន១០បន្ទប់នៅមាត់បឹងកម្សាននោះ។ កម្លាំងក្រុងបានពិនិត្យឃើញថា មិនមានច្បាប់អនុញាតរួចក៏ធ្វើកំណត់ហេតុឲ្យលោក ហាក់ ប៊ុនថន ដែលជាម្ចាស់សំណង់ផ្ដិតមេដៃដើម្បីវាយសំណង់នោះចោល។
ប៉ុន្ដែនៅចំពោះក្រុមការងារ លោកហាក់ ប៊ុនថន ទទួលស្គាល់ថា ខុសច្បាប់មែនតែនៅបានស្នើសុំមន្ត្រីដែលចុះទៅបំពេញការងារនោះថា សុំរក្សាទុកសំណង់ថ្មីពីរបន្ទប់នោះដោយលើកហេតុផលថាដើម្បីការពារដីបាក់ចូលទឹកបឹង។ តែមន្ត្រីថា បើចង់រក្សាសំណង់នោះទុក មានតែលោក ហាក់ ប៊ុនថន ឱ្យទៅសុំអភិបាលក្រុង។
លោ ធូ ឃឿ អភិបាលក្រុងបានលុងបានប្រាប់ឲ្យដឹងថា ករណីខាងលើក្រុមការងារនៅមិនទាន់បានបញ្ជូនរបាយការណ៍ដែលពាក់ព័ន្ធសំណងនោះមកឲ្យលោកពិនិត្យមើលនៅឡើយទេ ហើយម្ចាស់សំណង់ឈ្មោះហាក់ ប៊ុនថន ក៏មិនទាន់ដាក់លិខិតមកខាងសាលាក្រុងដែរ។
លោកអភិបាលក្រុងបានបញ្ជាក់ថា លោកមិនចង់ឃើញគេសង់ផ្ទះនៅជាប់មាត់បឹងនាំឲ្យប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពបឹងនោះឡើយ លោកមិនគាំទ្រកាធ្វើសំណង់ខុសច្បាប់នៅជាប់មាត់បឹងនោះទេ ទោះបីយ៉ាងណាយើងត្រូវតែការពារថែរក្សាសម្បត្ដិជាតិឲ្យនៅគង់វង្សយូរអង្វែងតរៀងទៅ៕
អត្ថបទ៖ វុទ្ធឦសាន
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម២០ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន