Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អំពាវនាវសមាជិក សមាជិកាបក្ស បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការអភិវឌ្ឍជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ថ្លែង​នូវ​ការអំពាវនាវ​សមាជិក សមាជិកា​បក្ស បន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍​បែបនេះ ខណៈ​សម្តេច​បាន​អញ្ជើញ​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ និង​បង្រៀន​គូស​សន្លឹកឆ្នោត ដល់​សមាជិក សមាជិកា​បក្ស ចំនួន ជាង ១.០០០ នាក់ នៅ​ឃុំ​ស្វាយជ្រំ និង​ឃុំ​ក្រោល​គោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ៦​រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹងថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ជា​ប្រទេស​ដែល​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តទៀត​ថា រយៈកាល​ជាង ៤៤ ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ថែរក្សា និង​ការពារ​សុខសន្តិភាព ដែល​រក​បានមក​យ៉ាង​លំបាក ហើយ​បាន​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ គិតគូរ​អំពី​សុខទុក្ខ និង​សុខុមាលភាព​ប្រជាពលរដ្ឋ តាមរយៈ ការផ្តល់​នូវ​ជំនួយ​ផ្នែក​គាំពារ​សង្គម។ ជាក់ស្តែង​នៅក្នុង​ខេត្តស្វាយរៀង តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ ឥឡូវ​មាន ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ​ទឹក ភ្លើង ផ្លូវ​ល្បឿន​លឿន តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សហគ្រាស និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដែល​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឲ្យ​បាន​គ្រប់គ្នា ពិសេស គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា «​ទេវតា​បាចផ្កា​» ដែលមាន​លេខ​រៀង​ទី ១៨ ក្នុង​សន្លឹកឆ្នោត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​តម្លៃ នៃ​សន្លឹកឆ្នោត ស្របតាម​ទិស​ស្លោក សន្លឹកឆ្នោត​មួយ​សន្លឹក ជាការ​គាំទ្រ​គណបក្ស​ប្រជាជន​មួយ​សំឡេង និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។ បន្ទាប់មកទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ក្រុមការងារ ក៏បាន​បង្រៀន សមាជិក សមាជិកា​បក្ស ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម២ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម