ព័ត៌មានជាតិ
ជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ
(ស្វាយរៀង)៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជានៅតាមកន្លែងអាជីវកម្មផ្សេងៗ ព្រមទាំងបានណែនាំប្រជាពលរដ្ឋក្រុងបាវិតចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱកាសការងារកាន់តែសំបូរ និងប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំ បានគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជនជាចម្បង តាមរយៈការបង្កើតនូវឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅកាន់តែស៊ីវិល័យ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវមាគ៌ាដឹកនាំប្រទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។
លោក លី ធុជ បានបន្តទៀតថា ក្រុងបាវិត គឺជាក្រុងមួយដែលសម្តេចតេជោបានយកចិត្តទុកខ្ពស់ និងប្រែក្លាយជាទីក្រុងដែលមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានផ្តល់នូវឱកាសការងារជូនកម្មករ កម្មការនីប្រមាណជា ៦ម៉ឺននាក់ ក្នុងវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម ។

លោក បានគូសបញ្ជាក់បន្ថែមទៀតថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសមួយ និងជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុងបាវិតទាំងអស់ បានសម្តែងនូវការពេញចិត្ត ការគោរពស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងនូវសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តសម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត។
តាមរយៈការចុះតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋក្រុងបាវិត បានស្នើសុំឲ្យ លោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត នាំយកនូវសេចក្តីគោរពស្រឡាញ់ និងស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ