កីឡា
FIFA និង AFC សាកសួរពីឯករាជ្យភាពការងារ សមាគមកីឡាបាល់ទាត់ថៃ
សមាគមកីឡាបាល់ទាត់ថៃ (FAT) បង្ហាញឱ្យដឹងថា សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានផ្ញើលិខិតសួរពីឯករាជ្យភាពរបស់សមាគមកីឡាបាល់ទាត់ថៃ ថាត្រូវបានអ្នកក្រៅជ្រៀតជ្រែក ឬមិនគោរពតាមបទប្បញ្ញត្តិ។

លោកឧត្តមសេនីយ៍ឯក Amnuay Nimmano អ្នកនាំពាក្យសមាគមកីឡាបាល់ទាត់ថៃ បានលាតត្រដាងករណី ដែលព័ត៌មានបានលេចចេញក្នុងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយមានខ្លឹមសារស្រដៀងនឹង ប្រធានលោក Somyot ត្រៀមលាលែងពីតំណែងប្រធានសមាគមកីឡាបាល់ទាត់តាមបញ្ជារបស់ឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកថៃ។
ថ្មីៗនេះ សហព័ន្ធបាល់ទាត់អន្តរជាតិ ឬ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី ឬ AFC បានផ្ញើលិខិតទៅសមាគមបាល់ទាត់ថៃ។ ក្នុងនាមជាប្រទេសសមាជិក រួមជាមួយនឹងការជូនដំណឹងថា យោងតាមមាត្រា 14.1 (i) និងសហព័ន្ធបាល់ទាត់អាស៊ី មាត្រា 10.1 (t) និង 15.4 សមាជិកត្រូវដំណើរការដោយឯករាជ្យ។ គ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ឬភាគីទីបី។ ដោយភ្នាក់ងារទាំងពីរស្នើសុំសមាគមបាល់ទាត់ថៃ ឆ្លើយតបបញ្ជាក់ចំពោះហេតុការណ៍នេះឲ្យបានមុនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
សមាគមបាល់ទាត់ថៃ ក៏បានធ្វើលិខិតបំភ្លឺទៅ FIFA និង AFC រួចហើយ ដោយបញ្ជាក់ថា លោក ឧត្តមសេនីយ៍បណ្ឌិត Somyot នៅតែកាន់តំណែងជាប្រធានសមាគមដោយមិនមានការផ្លាស់ប្តូរអ្វីឡើយនៅក្នុងសមាគមកីឡាបាល់ទាត់នៃប្រទេសថៃ ទន្ទឹមនឹងនេះ សេចក្តីជូនដំណឹងក៏ត្រូវបានផ្ញើទៅអាជ្ញាធរកីឡានៃប្រទេសថៃ ដោយភ្ជាប់ជាមួយនឹងបទប្បញ្ញត្តិរបស់ FIFA និង AFC ដែលអនុលោមតាមបទប្បញ្ញត្តិគ្រប់គ្រងរបស់សមាគមកីឡាបាល់ទាត់ថៃ មាត្រា 5. អព្យាក្រឹតភាព និងឯករាជ្យភាពរបស់អង្គការ។ មាត្រា 5.3 សមាគមត្រូវតែឯករាជ្យ និងគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ឬអ្នកខាងក្រៅ បទប្បញ្ញត្តិនេះត្រូវបានចុះបញ្ជីរួចហើយជាមួយអាជ្ញាធរកីឡានៃប្រទេសថៃ។ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីដឹងផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ siamsport.co.th


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ