Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រាប់មូលហេតុដែល អាមេរិក សម្រេចបញ្ជូនគ្រាប់បែកចង្កោម​ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីសុក្រ អំពីមូលហេតុនៃការសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ។

លោក បៃដិន បាននិយាយទៀតថា “បច្ចុប្បន្នអ៊ុយក្រែនកំពុងអស់គ្រាប់ហើយ ម្យ៉ាងវិញទៀតនេះក៏ជាសង្គ្រាមដែលទាក់ទងនឹងគ្រាប់បែកផងដែរ ដូច្នេះហើយទើបខ្ញុំយកអនុសាសន៍របស់ក្រសួងការពារជាតិទៅពិចារណា ហើយនៅទីបំផុតខ្ញុំបានអនុញ្ញាតឲ្យមានការផ្ដល់អាវុធបែបនេះទៅដល់អ៊ុយក្រែន” ។

ប្រធានាធិបតី​អាមេរិករូបនេះ​បាន​បន្ថែម​ថា រដ្ឋាភិបាលទីក្រុងកៀវពិតជាត្រូវការគ្រាប់បែកចង្កោម ហើយសព្វាវុធប្រភេទនេះ គឺចាំបាច់ណាស់ដើម្បីពង្រឹងឱកាសនៃការវាយលុករបស់អ៊ុយក្រែន ហើយវាក៏ជារឿងសំខាន់ផងដែរដែលពួកគេមានអាវុធដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នឹងផ្ដល់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ខណៈក្នុងសេចក្តី​ប្រកាសនោះ ​មិន​បាន​បញ្ជាក់​ពី​ចំនួន​គ្រាប់​ពិត​ប្រាកដ​ដែល​ត្រូវ​ផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ​នោះ​ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ រុស្ស៊ី ប្រតិកម្មភ្លែត ក្រោយអាមេរិក សម្រេចផ្តល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម