Connect with us

ព័ត៌មានជាតិ

នគរបាលជាតិ ជំរុញក្រុមហ៊ុនសហគ្រាសសម្រួល​ដល់សន្តិសុខឯកជនឱ្យបាន​ទៅបោះឆ្នោត​គ្រប់គ្នា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាកឱ្យភ្នាក់ងារសន្ដិសុខទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោត​នឹងប្រព្រឹត្តិតទៅនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់​សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានកាលពីថ្ងៃទី ៧ កក្កដា លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិបានណែនាំឱ្យ

ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងារ​របស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ច​សហប្រតិបត្តិការបែបនេះ ជាពិសេស ត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រង​សន្ដិសុខឯកជន ដើម្បីឱ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួល​បានការគាំទ្រ និងទំនុកចិត្តពីអថិតិជននិងត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួន ទាំងអាកប្បកិរិយា ក្រមសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពពឱ្យបាននូវលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន។លើសពីនេះ មិនត្រូវរារាំង​ដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេស ស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញ​ត្រូវផ្ដល់​កិច្ចសហការឲ្យបានល្អ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន ៣១,០៣០នាក់ហើយមាន ក្រុមហ៊ុនផ្តល់សេវា​សន្តិសុខឯកជនសរុបចំនួន ២៨៤ក្រុមហ៊ុនមានភ្នាក់ងារសន្តិសុខឯកជនចំនួន១៦,១០១នាក់ ។ សហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ២,០៤៤គ្រឹះស្ថាន មាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន ១៤,៩២៩នាក់ មានគោលដៅ ២,២០៦ទីតាំង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍២៥ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ២៨ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ៤៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម