Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការណាតូ ថា មិនជាប់ពាក់ព័ន្ធនឹងការផ្ដល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន ឡើយ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា អង្គការណាតូមិនមានគោលជំហររួម ឬជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំកំពូលនៅទីក្រុងវីនីញូសរបស់ប្រទេសលីទុយអានីថាអង្គការណាតូមិនមានគោលជំហរលើការផ្ដល់គ្រាប់បែកចង្កោមសម្រាប់អ៊ុយក្រែននោះទេ ហើយការសម្រេចចិត្តលើបញ្ហានេះ គឺធ្វើឡើងដោយរដ្ឋសមាជិកខ្លួនឯងប៉ុណ្ណោះ ។

លោក Stoltenberg បានលើកឡើងថា “អង្គការណាតូក្នុងនាមជាសម្ព័ន្ធមិត្ត មិនមានជំហរលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនោះទេ ដោយសារសម្ព័ន្ធមិត្តមួយចំនួនបានចុះហត្ថលេខាលើអនុសញ្ញានេះ ប៉ុន្តែសម្ព័ន្ធមិត្តមួយចំនួនទៀតក៏មិនបានចុះហត្ថលេខាលើអនុសញ្ញានេះផងដែរ ដូច្នេះវាអាស្រ័យលើសម្ព័ន្ធមិត្តនីមួយៗដើម្បីធ្វើការសម្រេចចិត្តដោយខ្លួនឯង” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ការផ្គត់ផ្គង់គ្រាប់បែកចង្កោមពីសំណាក់សហរដ្ឋអាមេរិកទៅឲ្យទីក្រុងកៀវ នឹងបង្កើន “ជំហានមួយទៀត” ក្នុងជម្លោះនៅអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក បៃដិន ក៏បានលើកឡើងពីគោលបំណងដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនផងដែរ គឺដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ​៖ Sputnik

ចុចអាន ៖ លោក បៃដិន ប្រាប់មូលហេតុដែល អាមេរិក សម្រេចបញ្ជូនគ្រាប់បែកចង្កោម​ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម