Connect with us

ព័ត៌មានជាតិ

ភ្ជួរ​ដី​ចំ​ការ​ប៉ះ​ម៉ី​ន​តោន​ផ្ទុះ​​រង​របួស​អ្នក​បើក​ត្រាក់ទ័រម្នាក់​

បានផុស

នៅ

តាម​របាយការណ៍​ពី​សមត្ថកិច្ច​បា​នឲ្យដឹង​ថា​ បុរស​ជា​អ្នក​ស៊ី​ឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្នាក់ ​បាន​រង​របួស​ធ្ងន់​ ខណៈ​ជនរងគ្រោះ​​បើក​ត្រាក់ទ័រ​១​គ្រឿង​ភ្ជួរ​ដី​ចំការ​ប៉ះចំ​ម៉ី​ន​តោន​១​គ្រាប់ ​បណ្តាល​ឲ្យ​ផ្ទុះ​យ៉ាង​កក្រើក​​​ ហើយ​ត្រូវ​បានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗ។​

ប្រភព​បន្ត​ថា ​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៤​នាទី​ ​ថ្ងៃ​ទី​២៦ ​ខែមករា ​ឆ្នាំ​២០២១​នេះ​ ត្រង់​ចំណុច​ខាងកើត​វត្ត​ស្រែក្នុង​ភូមិ​ស្រះចក​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានបញ្ជាក់ថា​ ក្នុង​ហេតុ​ការ​នេះ​បាន​បង្ក​ឲ្យ​ត្រាក់ទ័រ​មួយ​គ្រឿ​ម៉ាក​ហ្វ​ត របស់​ឈ្មោះ​ សន​សៅ​ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ មា​នទី​លំនៅ​ភូមិ​អូរ​ចំ​ណិ​ប ​ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ រង​ការខូចខាត​ប្រហែល​៤៨%​។​ ចំណែក​អ្នក​ស៊ី​ឈ្នួល​បើកត្រាក់ទ័រ​ភ្ជួរ​ដីមានឈ្មោះ​ ឌុល​ គង់​ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អូរ​កណ្តោល​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ បាន​រងរបួស​ដៃ​និង​ដងខ្លួន​ខាងស្តាំ​ធ្ងន់​ធ្ងរ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ ​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ ​ខណៈ​ដែល​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ក្រោយពី​ជួយសង្គ្រោះ​បឋម​ខាង​គ្រូពេទ្យ​នឹង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម