ព័ត៌មានជាតិ
លោក សាយ សាមាន៖ ប្តេជ្ញាចិត្តប្រើប្រាស់គ្រឿងចក្រពីក្រសួងឲ្យចំគោលដៅ សម្រាប់បម្រើតម្រូវការប្រជាពលរដ្ឋ
ការប្តេជ្ញារបស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីរូបនេះ គឺ ក្នុងឱកាសពិនិត្យមើលគ្រឿងចក្រចំនួន៨គ្រឿង ដែលមន្ទីរទទួលបានពីក្រសួង ហើយបានដឹកយកមកដល់ខេត្តរតនគិរីកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។
លោកបន្តថា ដើម្បីជួយសម្រួលដល់ការជួសជុលថែទាំផ្លូវថ្នល់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រគល់គ្រឿងចក្រដ៏ថ្មីសន្លាងចំនួន៨គ្រឿងជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ហើយលោកព្រមទាំងបុគ្គលិកមន្ទីរសាធារណការទាំងអស់ និងយកគ្រឿងចក្រនេះ ទៅប្រើប្រាស់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យចំគោលដៅ ដើម្បីបំពេញរាល់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សាយ សាមាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានយកចិត្តទុកដាក់ ផ្តល់គ្រឿងចក្រ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាលខេត្ត ដើម្បីទុកប្រើប្រាស់ដើម្បីបំរើជាប្រយោជន៍រួមផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានចែកជូនគ្រឿងចក្រដូចគ្នានេះដល់មន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន៨គ្រឿងដល់មន្ទីរក្រោមឱវាទទាំង២៥ រាជធានី-ខេត្តផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤