ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រកាសអាសន្ន អំពីគ្រោះមហន្តរាយធម្មជាតិ
មន្ត្រីអាកាសធាតុជប៉ុន បានចេញការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀង សម្រាប់ខេត្តភាគខាងលិច Fukuoka, Saga និង Oita ដោយជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងធានាសុវត្ថិភាព ខណៈហានិភ័យនៃបំណាក់ដី និងទឹកជំនន់ កំពុងកើនឡើងយ៉ាងខ្លាំង។
ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ពពកខ្មៅខ្មួលខ្មាញ់ បានគ្របដណ្តប់តំបន់នេះចាប់តាំងពីព្រឹកថ្ងៃចន្ទ ហើយបច្ចុប្បន្ន កំពុងលាតសន្ធឹងពាសពេញផ្ទៃប្រទេស ។
ភ្លៀង ត្រូវបានគេព្យាករថានឹងបន្តធ្លាក់ទូទាំងខេត្តទាំងបី រហូតដល់ថ្ងៃត្រង់ថ្ងៃចន្ទ ខណៈភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករផងដែរសម្រាប់តំបន់ Chugoku ដែលស្ថិតនៅភាគខាងកើតកោះ Kyushu។
ទោះយ៉ាងណា ដីនៅទូទាំងតំបន់ភាគច្រើនបានបាក់រួចទៅហើយ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈហានិភ័យនៃគ្រោះមហន្តរាយ ទាក់ទងនឹងភ្លៀង កាន់តែធ្ងន់ធ្ងរឡើងៗ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការរអិលបាក់ដីនិងទឹកជំនន់ ក៏ដូចជារន្ទះបាញ់ និងខ្យល់កន្ត្រាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤