Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាចំនួន ២ នឹងដាក់បញ្ចូលក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន

បានផុស

នៅ

វិបត្តិមីយ៉ាន់ម៉ា និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានគ្រោងទុកនៅថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានកំណត់ពេលកិច្ចប្រជុំចង្អៀត ក្រោយសម័យប្រជុំពេញអង្គ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះដែរ ឥណ្ឌូណេស៊ីក៏ចង់ដាក់ទណ្ឌកម្មបន្ថែមលើយោធាក្នុងទីក្រុង ណៃពិដោរ ចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ជាពិសេសចំណុចទាក់ទងនឹងការបញ្ចប់អំពើហិង្សា ជំនួយមនុស្សធម៌ និងការចាប់ផ្ដើមកិច្ចសន្ទនាផ្នែកនយោបាយជាដើម ។

ប្រភព​បាន​ចង្អុល​បង្ហាញទៀត​ថា ប្រធាន​អាស៊ាន​បាន​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន​តំណាង​រដ្ឋាភិបាល​រួបរួម​ជាតិ កងកម្លាំង​ការពារ​ប្រជាជន និង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិចផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាស៊ាន​បាន​រង​សម្ពាធ​ពី​ដៃគូ​សន្ទនា ជាពិសេស​អាមេរិក ដែល​ចង់​ឃើញ​ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​លើ​ប្រជាជន​មីយ៉ាន់ម៉ា ខណៈទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា និងធនាគារធំៗចំនួន ២ ផងដែរ គឺធនាគារជាតិមីយ៉ាន់ម៉ា និងធនាគារវិនិយោគ និងពាណិជ្ជកម្មមីយ៉ាន់ម៉ា ខណៈគោល​បំណង​គឺ​ដើម្បី​កាត់​បន្ថយ​សមត្ថភាព​របស់​​យោធា​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​តស៊ូ ។

ប្រភព​នោះ​បាន​និយាយ​ថា រដ្ឋមន្ត្រី​អាស៊ាន​នឹង​បន្ត​បញ្ជាក់​សារ​ជា​ថ្មី​នូវ​កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និង​ជំរុញ​ឲ្យ​ក្រុង​ណៃពិដោ​អនុវត្ត​វា ខណៈអាស៊ានក៏នឹងបន្តហាមប្រាមលើការចូលរួមរបស់មេដឹកនាំកំពូលរបស់ទីក្រុងណៃពិដោក្នុងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ានផងដែរ ។

គួរបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអូសបន្លាយពេលជាង ២ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈការប្រយុទ្ធគ្នានាពេលថ្មីៗនេះបានបង្ខំឲ្យប្រជាពលរដ្ឋជាង ៥,០០០ ភូមិត្រូវភៀសខ្លួនចេញពីជម្លោះ និងឆ្លងចូលទៅក្នុងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ដែលកើតមានការវាយប្រហារចាប់ផ្ដើម យុទ្ធនាការ “ដូរអាវុធយកអង្ករ” ជាមួយពលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៨ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៩ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម