ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ការផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន នឹងមិនបង្កការប្រេះឆាគ្នាក្នុងសម្ព័ន្ធមិត្តណាតូឡើយ
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការចែកចាយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនបង្កភាពមិនចុះសម្រុងគ្នា ឬប្រេះឆាក្នុងចំណោមសម្ព័ន្ធមិត្តនៃអង្គការណាតូនោះទេ ។

លោក Sullivan បាននិយាយថា “ការសម្រេចចិត្តនេះនឹងមិនមានការបែកបាក់ផ្ទៃក្នុង ការបែងចែក ឬភាពមិនចុះសម្រុងគ្នានៅក្នុងសម្ព័ន្ធមិត្តអង្គការណាតូរបស់យើងឡើយ ហើយយើងក៏មានការធានាជាលាយលក្ខណ៍អក្សរផងដែរចំពោះទីក្រុងកៀវថា អាវុធទាំងនេះនឹងមិនត្រូវបានប្រើនៅលើទឹកដីរុស្ស៊ីឡើយ” ។
លោក Sullivan បានលើកឡើងទៀតថា គ្រាប់បែកចង្កោមនឹងមិនត្រូវប្រើនៅលើទឹកដីរុស្ស៊ីនោះទេ វានឹងប្រើនៅលើទឹកដីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ ជាពិសេសតំបន់ដែលមិនមានប្រជាជនរស់នៅ ។

ទន្ទឹមនោះការអះអាងរបស់ទីប្រឹក្សារូបនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបង្ហើបប្រាប់ពីគោលបំណងរបស់សហរដ្ឋអាមេរិកចំពោះការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។
លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ម្យ៉ាងទៀតព្រោះតែសង្គ្រាមនៅអ៊ុយក្រែន គឺជាសង្គ្រាមដែលទាក់ទងនឹងគ្រាប់បែក ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នឹងផ្ដល់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ខណៈក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីចំនួនគ្រាប់ពិតប្រាកដដែលត្រូវផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ប្រាប់មូលហេតុដែល អាមេរិក សម្រេចបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ