ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់មួយមេធំ លិចផ្លូវ និងស្ទះចរាចរណ៍នៅ ភូកេត ខណៈកម្ពស់ទឹកឡើងលើសកន្លះម៉ែត្រ
ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចផ្លូវ និងស្ទះចរាចរណ៍សម្រាប់យានយន្តធុនតូចនៅក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ ខណៈតំបន់ផ្សេងៗរបស់ខេត្តរមណីយដ្ឋានមួយនេះក៏រងផលប៉ះពាល់ផងដែរ ។
តំបន់ដែលរងផលប៉ះពាល់ទាំងនោះរួមមាន Khao Khat, Ao Yon, Phaniang Sam Kongnam, Tha Khraeng, Rai Foon, Dao Roong និងតំបន់ Chaofa Sakdidet ស្ថិតនៅក្នុងស្រុក Muang ហើយដោយសារតែកម្រិតទឹកមានជម្រៅជ្រៅពេក ទើបបណ្ដាលឲ្យរថយន្តតូចៗដែលកំពុងធ្វើដំណើរឆ្លងកាត់ត្រូវជាប់គាំង ។
ទឹកជំនន់នៅតំបន់ទាំងនេះមានជម្រៅយ៉ាងតិច ៦០ សង់ទីម៉ែត្រ ខណៈនៅតំបន់ Patong, Kathu និងតំបន់ Kor Kathu ស្ថិតក្នុងស្រុក Kathu ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងមានកម្ពស់លើសពីកន្លះម៉ែត្រទៅទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច និងភាគខាងត្បូងរួមទាំងខេត្តភូកេតផងដែរនោះ នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិត ៤០ ទៅ ៦០ ភាគរយ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ហើយបន្ទាប់មកពី ៦០ ទៅ ៧០ ភាគរយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ បញ្ហាចំនួន ២ នឹងដាក់បញ្ចូលក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ