Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ២៣.៦ពាន់លានដុល្លារ ថយចុះ ១៣ភាគរយ ក្នុងឆមាសទី១

បានផុស

នៅ

កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ២៣.៦ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ២៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី ១០ ខែ កក្កដា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមតារារបាយការណ៍គយ បានបង្ហាញថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ ស្មើនឹង ០.៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ បើធៀននឹងឆ្នាំ ២០២២។

ប្រភពដដែលបញ្ជាក់ថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៦.១៥ពាន់លានដុល្លារ រយៈពេល ៦ខែ ចាប់ពីខែ មករា-មិថុនា ឆ្នាំ ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំ​ពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ  ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។

សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ២.៤ពាន់លានដុល្លារ មានការថយ​ចុះជាង ២១ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.៥ពាន់លានដុល្លារ កើនឡើងជាង ១០៨ភាគរយ, គុជខ្យង​ធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៥៦៥លានដុល្លារ កើនឡើង ២៨៦ភាគរយ, ស្បែកជើង ស្រោម​ជើងជាង ៧០០លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ និងទំនិញផ្សេងៗដទៃទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនាំចេញរបស់កម្ពុជា រយៈពេល៦ខែ​នេះ មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន, មានន័យថា សេដ្ឋកិច្ច Slow Down។

លោកបណ្ឌិតបន្តដូច្នេះថា « ខ្ញុំនៅតែយល់ថា កំណើននៅតែមានការលំបាក ដោយសារតែមានចំណងពាក់ព័ន្ធ​នឹងសេដ្ឋកិច្ចអន្តរជាតិ, ការនាំចេញរបស់យើងលក់ចេញទៅក្រៅប្រទេស ដូច្នេះអាស្រ័យលើអ្នកទិញ មិនអាស្រ័យ​លើខ្លួនយើងទេ ហើយប្រទេសអ្នកផលិតដទៃទៀត ក៏ខំប្រឹងផលិត ដើម្បីលក់ប្រជែងគ្នាដូចយើងដែរ។ ដូច្នេះហើយ​កត្តាដែលធ្វើឱ្យមានវិបត្តិនេះ គឺបញ្ហាទីផ្សារ និងបញ្ហាអ្នកទិញ»

ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន ឬបន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ដើម្បីជួយសម្រួលដល់ផលិតកម្ម ដើម្បីជំរុញការនាំចេញឱ្យបានច្រើន។

សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋបាលខណ្ឌជ្រោយចង្វារ បើកយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីទីក្រុងមានបរិយាកាសល្អ សោភ័ណភាព

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិននឹង​បើក​ដំណើរទេសចរណ៍ជាក្រុមទៅកាន់​កោះ​តៃវ៉ាន់ឡើងវិញ រីឯតៃ​វ៉ាន់​ក៏​ចង់​បាន​

ព័ត៌មានជាតិ២២ នាទីutes មុន

ផ្ទុះវិដេអូអាជីវករ​នៅ​កាំពី ឈរស្ទាក់រថយន្តភ្ញៀវទេសចរ អាជ្ញាធរ​ចុះណែនាំ ​ហើយ​ព្រមាន​ដក​អាជីវកម្ម​បើនៅតែ​បំពាន

នយោបាយ២៣ នាទីutes មុន

លោក ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍​ទៀតឡើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

ម្ចាស់ម៉ាកបញ្ជាទិញ ពេញចិត្ត កម្ពុជា ដែលធានានូវលក្ខខណ្ឌការងារល្អ និងអនុលោមតាមអនុសញ្ញាអន្តរជាតិ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ចរាចរណ៍១ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម