ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍នៅថៃ មិនស្រួល មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ស្របពេលភាពតានតឹងកើនឡើងខ្ពស់ មុនការបោះឆ្នោតជុំទីមួយ រកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ នៅថ្ងៃទី១៣ខែកក្កដា, ប៉ូលិសនិងយោធា បានចាប់ផ្តើមបង្កើនសន្តិសុខ រួមទាំងបង្កើតកន្លែងឃុំឃាំងពិសេសចំនួន៣ផងដែរ ព្រោះមើលទៅឃើញថា ស្ថានការណ៍ដូចជាមិនសូវស្រួល។
ប្រសិនបើលោក Pita Limcharoenrat នៃគណបក្ស ចលនាឆ្ពោះទៅមុខ នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ទាំងដែលមិនផ្លាស់ប្តូរជំហររបស់ខ្លួនលើការកែប្រែមាត្រា១១២ដ៏រសើបនៃរដ្ឋធម្មនុញ្ញនោះ, សមាជិកសភា ជាពិសេសអ្នកគាំទ្រយោធា ប្រហែលជាមិនបោះឆ្នោតឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រីថ្មីឡើយ។
នាយកដ្ឋានប៉ូលិសក្រុង កំពុងបង្កើនវិធានការសន្តិសុខនៅតាមតំបន់ដែលមានហានិភ័យខ្ពស់, ទីតាំងឃ្លាំមើល និងចំណុចចល័ត ដើម្បីត្រៀមដោះស្រាយចំពោះភាពចលាចល ឬរំខានដល់រដ្ឋាភិបាល និងទីតាំងសំខាន់ៗ។
ស្របពេលជាមួយគ្នានោះ ប៉ូលិសក្រុងចាប់ពីអង្គភាពទី១ ដលទី៨ នឹងធានាសន្តិសុខទូទាំងទីក្រុង ជាពិសេសនៅតាមចំណុចក្តៅដែលមានសក្តានុពលដូចជា វិមានរដ្ឋាភិបាល, វិមានប្រជាធិបតេយ្យ, សាលារាជធានី, វិមានជ័យជម្នះ, អគាររដ្ឋាភិបាលនៅ Chaeng Wattana, ខាងក្រៅសាកលវិទ្យាល័យ Ramkhamhaeng និងជុំវិញតុលាការកំពូល ក៏ដូចជាផ្លូវបំបែក Pathum Wan៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង