ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជូនកងទ័ពរាប់រយនាក់ មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ប្រទេសអាល្លឺម៉ង់ បានបញ្ជូនកងទ័ពទៅកាន់ប្រទេសអូស្ត្រាលី ជាផ្នែកនៃសមយុទ្ធរួមជាមួយនឹងយោធាប្រហែល៣០០០០នាក់ មកពីប្រទេសចំនួន១២ផ្សេងទៀត ដែលនេះគូសបញ្ជាក់អំពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ទីក្រុងបែរឡាំង នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងកើនឡើងជាមួយ ចិន។
ប៉ុន្មានម៉ោងមុនពេលកងទ័ពអាល្លឺម៉ង់ ត្រូវចាកចេញទៅប្រទេសអូស្រ្តាលី, មេទ័ព Alfons Mais បានប្រាប់រ៉យទ័រ ក្នុងបទសម្ភាសមួយ ដែលចេញផ្សាយនៅថ្ងៃចន្ទទី១០ខែកក្កដាថា “វាគឺជាតំបន់ដែលមានសារៈខ្លាំងសម្រាប់យើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាសម្រាប់សហភាពអឺរ៉ុបផងដែរ ដោយសារតែភាពអាស្រ័យគ្នាផ្នែកសេដ្ឋកិច្ច”។
យោងតាមលោក Mais, ទាហានអាល្លឺម៉ង់រហូតដល់២៤០នាក់ ដែលក្នុងចំណោមនោះក៏មានទាហានឆ័ត្រយោង១៧០នាក់ និងកងម៉ារីន៤០នាក់ផងដែរ នឹងចូលរួមក្នុងសមយុទ្ធ Talisman Saber ចាប់ពីថ្ងៃទី២២ខែកក្កដា ដល់ថ្ងៃទី៤ខែសីហា ខណៈនេះក៏ជាសមយុទ្ធធំបំផុតរវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។
ទន្ទឹមនោះ ទាហានអាល្លឺម៉ង់ ក៏នឹងហ្វឹកហាត់ក្នុងសង្គ្រាមព្រៃ និងប្រតិបត្តិការចុះចត ជាមួយទាហានមកពីប្រទេសដូចជា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា ចិន គឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ទីក្រុងបែរឡាំង ហើយ៤០%នៃលំហូរពាណិជ្ជកម្មបរទេសរបស់អឺរ៉ុប បានឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលជាចំណុចក្តៅនៃជម្លោះក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឆ្នាំក្រោយ អាល្លឺម៉ង់ បញ្ជូននាវាចម្បាំង មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ