ព័ត៌មានជាតិ
ជាង២០អង្គការសង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាលកម្ពុជា គឺគ្មានការិយាល័យត្រឹមត្រូវឡើយ
«អង្គការសង្គមស៊ីវិលនិងសមាគមន៍ជាង២០ដែលតែងតែរិះគន់រាជរដ្ឋាភិបាល គឺគ្មានការិយាល័យ គ្មានបុគ្គលិកធ្វើការងារ គ្មានសកម្មភាពការងារឡើយ»។ នេះ គឺជាការអះអាងឲ្យដឹងរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលជាការឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលដែលតែងតែរួមគ្នាចេញសេចក្តីថ្លែងការណ៍រិះគន់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក ជិន ម៉ាលីន គឺអង្គការសង្គមស៊ីវិល និងសមាគមចំនួនជាង២០អង្គការ មានតែឈ្មោះអង្គការតែប៉ុណ្ណោះ គ្មានទីតាំងការិយាល័យ ហើយក៏មិនមានសកម្មភាពការងារច្បាស់លាស់ដែរ ក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលអនុវត្តច្បាប់ប៉ះពាល់ដល់ក្រុមសកម្មជនប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិលទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាលភ្លាមៗតែម្ដង។
ជាការកត់សម្គាល់ មិនមែនទើបតែម្ដងជាពីរដងនោះទេដែលរាល់ពេលដែលរដ្ឋាភិបាលអនុវត្តច្បាប់លើសកម្មជនប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល និងសមាគមទាំងអស់នោះ តែងតែចេញសេចក្ដីថ្លែងការណ៍រិះគន់ រដ្ឋាភិបាលថា រំលោភសិទ្ធមនុស្ស។ ទោះអង្គការសង្គមស៊ីវិលទាំងនោះ មានតែឈ្មោះ គ្មានទីតាំងពិតប្រាកដ តែអាចបន្តធ្វើសកម្មភាពផ្សេងៗ ខណៈរាជរដ្ឋាភិបាលមិនមានចំណាត់ការណាមួយនោះទេ។

ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា៖«សព្វថ្ងៃ ច្បាប់នៅកម្ពុជាទូលំទូលាយ គឺច្បាប់គ្រប់គ្រងត្រឹមតែអង្គការតែប៉ុណ្ណោះ ច្បាប់មិនទាន់គ្រប់គ្រងដល់បណ្ដាញអង្គការទាំងនោះឡើយ ហេតុនេះហើយ ទើបអង្គការសង្គមស៊ីវិលទាំងនោះ អាចបើកបណ្ដាញ ហើយធ្វើសកម្មភាពផ្សេងៗបានដោយ អនាធិបតេយ្យ»។ លោកបានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះ ភាគីពាក់ព័ន្ធបាន និងកំពុងជជែកពិភាក្សា ផ្ដួចផ្ដើម ធ្វើវិសោធនកម្មច្បាប់ស្ដីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយពិចារណាធ្វើតាមច្បាប់របស់បណ្ដាប្រទេសប្រជាធិបតេយ្យ ដែលប្រទេសទាំងនោះគ្រប់គ្រងអង្គការសង្គមស៊ីវិលយ៉ាងមានសណ្ដាប់ធ្នាប់ មិនឱ្យអង្គការណាមួយធ្វើសកម្មភាពអនាធិបតេយ្យបានឡើយ។

គួរបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលប្រមាណជាង ៦ពាន់ អង្គការដែលចំនួននេះជាចំនួនមួយច្រើនលើសលប់ជាងបណ្ដាប្រទេសធំៗឯទៀតក្នុងសកលលោក។ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា នៅមានភាពងាយស្រួលនៅឡើយដែលអនុញ្ញាតឱ្យការបើកបណ្ដាញអង្គការសង្គមស៊ីវិលបានយ៉ាងងាយស្រួលបែបនេះ ហើយមានចំនួនច្រើនបែបនេះ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់