Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងថ្មីប្រែមុខមាត់ឃុំពីរ និងជួយដល់ការដឹកកសិផលកសិករ

បានផុស

នៅ

ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវលំដីស លេចចេញរូបរាងជាបន្តបន្ទាប់ក្នុងឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ផ្លូវជាចរន្តសេដ្ឋកិច្ច យ៉ាងសំខាន់សម្រាប់តភ្ជាប់ពីភូមិទៅតំបន់កសិកម្មទៅកាន់ទីផ្សារ វត្តអារាម សាលារៀន មន្ទីរពេទ្យ។ល។ ពីភូមិមួយទៅកាន់ភូមិមួយពីឃុំមួយទៅកាន់ឃុំមួយពីស្រុក ទៅកាន់ស្រុកខេត្តទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយផលបែបនេះបានធ្វើឲ្យពលរដ្ឋក្នុងឃុំទាំងពីរមានចិត្តសប្បាយរីករាយឥតឧបមា ដោយបានប្រយោជន៍យ៉ាងច្រើន ចំណេញសព្វបែបយ៉ាង ហើយក៏បានថ្លែងអំណរគុណដល់សប្បុរជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាជរដ្ឋាភិបាលដែលបានផ្តល់កញ្ចប់ថវិកាក្នុងការអភិវឌ្ឍផ្លូវទាំងនេះ។ ជាមួយគ្នានេះដែរ ពលរដ្ឋក៏បានប្តេជ្ញារួមចំណែកការពារ ថែរក្សា អភិរក្ស ផ្លូវទាំងនេះឲ្យបានជាប្រយោជន៍គង់វង្សយូរអង្វែង។

លោក ហ៊ុល ញ៉ុង មេឃុំសណ្តែកបានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ឃុំបានដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង ផ្លូវបេតុងចំនួន៤ខ្សែ ប្រវែងជិតមួយគីឡូម៉ែត្រ ឆ្លងកាត់៤ភូមិ ផ្លូវដីស ជាង១៣គីឡូម៉ែត្រ ដោយកញ្ចប់ថវិកាមន្ទីរអភិវឌ្ឍន៍ ខេត្តជាអ្នកចេញ។ ហើយឃុំបានលើកគម្រោងចាក់គ្រួសក្រហម ផ្លូវដីស ថ្មីបន្តបន្ថែមទៀត។

ផ្លូវទាំងនេះជាផ្លូវយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូនកសិផល ព្រោះឆ្នាំកន្លងទៅឃើញថា ចំណាយខ្ពស់ក្នុងការដឹកជញ្ជូន។ ឥលូវផ្លូវនេះ កសិករចំណេញសោហ៊ុយចំណាយរហូតដល់៩០ភាគរយ ចាក់តែសាំងកាឡេថង ចុះដឹកស្រូវដល់តំបន់កសិកម្មរបស់គាត់តែម្តង។

លោក ង៉ោ ជោត មេឃុំ ត្រប់បានបញ្ជាក់ឲ្យដឹងដែរថា ដោយគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ឃុំត្រប់របស់យើងខ្ញុំបានកសាងផ្លូវបេតុវចំនួន៧ខ្សែ មានប្រវែងជិត៤គីឡូម៉ែត្រ ឆ្លងកាត់ចំនួន៧ភូមិ និងកសាងផ្លូវកៅស៊ូ ១ខ្សែប្រវែងជិត១៤​គីឡូម៉ែត្រ។

ផ្លូវទាំងនេះ បានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងជីវភាពរស់នៅយ៉ាងសំខាន់ ពិសេសការប្រាស្រ័យទាក់ទងគ្នា ការដឹកកសិផល សិស្សានុសិស្សទៅរៀនសូត្រ មន្ត្រីរាជការទៅបំរើការងារ វាផ្តល់ភាពងាយស្រួលជាសកល ល្អជាងមុនឆ្ងាយណាស់។ ផ្លូវនេះបានផ្តើមចេញពីគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានស្រុក ខេត្ត និងរាជរដ្ឋាភិបាល បានផ្តល់ថវិកាក្នុងការកសាងអភិវឌ្ឍន៍។

ប្រជាពលរដ្ឋក្នុងឃុំទាំងពីរឃុំក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានទឹកចិត្តបម្រើ និងអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនជាពិសេសបានកសាងអភិវឌ្ឍពីផ្លូវដីទៅជាផ្លូវបេតុង ប្រយោជន៍ ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន កសិផល ក៏ដូចជាការធ្វើដំណើរបានងាយស្រួល និងឆាប់រហ័សផងដែរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២១ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម