ព័ត៌មានអន្ដរជាតិ
៣ខែទៀត អាល្លឺម៉ង់ ទៅបើករោងចក្រផលិតរថក្រោះ ដល់ អ៊ុយក្រែន
ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែកនៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ ។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិលោក Armin Papperger ប្រាប់ទៅ CNN កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ។
ក្រុមហ៊ុនអះអាងថា នឹងអាចផលិតរថក្រោះបាន ៤០០ គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រមួយនេះ ប៉ុន្តែរុស្ស៊ី បានគំរាមបាញ់មីស៊ីលកម្ទេចរួចទៅហើយ បើរោងចក្រនេះបើកដំណើរការមែន ។
ទន្ទឹមនោះ រោងចក្រនេះ នឹងមានទីតាំងនៅភាគខាងលិចប្រទេសអ៊ុយក្រែន ហើយដំណើរការរួមគ្នាដោយក្រុមហ៊ុន Rheinmetall និងក្រុមហ៊ុនអាវុធរដ្ឋអ៊ុយក្រែន Ukroboronprom ។
ស្របពេលជាមួយគ្នានេះ លោក Papperger បាននិយាយទៀតថា “អ៊ុយក្រែន ត្រូវតែជួយខ្លួនឯង ប្រសិនបើពួកគេចាំតែអឺរ៉ុប ឬអាមេរិកជួយពួកគេក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំខាងមុខនោះ វាមិនអាចទៅរួចទេ”។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហ៊ុន Rheinmetall ធ្លាប់បានប្រកាសជាលើកដំបូងនូវផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រមួយកាលពីខែមីនា ដោយក្រុមហ៊ុនបានបញ្ជាក់នៅពេលនោះថា រោងចក្រនេះនឹងចំណាយដើមទុនសាងសង់អស់ ២០០ លានដុល្លារ ហើយនឹងអាចបង្កើតរថក្រោះ Panther ស៊េរីថ្មីបំផុតចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ ។
ប៉ុន្តែទោះជាយ៉ាងណា លោក Papperger បានប្រាប់ CNN ថា ចំណែករថពាសដែក Fuchs របស់ក្រុមហ៊ុន Rheinmetall នឹងក្លាយជាយានដំបូងបង្អស់ ដែលកើតចេញពីខ្សែសង្វាក់ផលិតកម្ម របស់រោងចក្រនេះ ។
ជាចុងក្រោយលោកបន្ថែមថា កម្មករអ៊ុយក្រែន នឹងត្រូវបណ្តុះបណ្តាលដើម្បីផលិត និងជួសជុលយានទាំងនេះ ក៏ដូចជាផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Rheinmetall ដែលរួមមានយានប្រយុទ្ធថ្មើរជើង Marder, រថក្រោះ Leopard 2 និងប្រព័ន្ធកាំភ្លើងធំ Panzerhaubitze 2000 ផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan