សន្តិសុខសង្គម
ស្ត្រីចំណាស់ម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ខាងក្រោយផ្ទះកូនស្រីបង្កើត នៅស្រុកបាកាន
ស្ត្រីចំណាស់ម្នាក់ បានស្លាប់ បន្ទាប់ពីឆក់ខ្សែភ្លើង នៅចំណុចខាងក្រោយផ្ទះកូនស្រីបង្កើត ចម្ងាយប្រហែល ០១ ម៉ែត្រ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ០៦ និង ១១ នាទីព្រឹក ដោយមានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្ត្រីចំណាស់ ១ នាក់ ស្លាប់នៅចំណុចខាងក្រោយផ្ទះ ចម្ងាយប្រហែល ០១ ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ រិន មុំ (ត្រូវជាកូនរបស់សព) ភេទស្រី អាយុ ៣៨ ឆ្នាំ ស្ថិតនៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង ឃឿន ភេទស្រី អាយុ ៧២ ឆ្នាំ ជនជាតិខ្មែរ កម្ពស់ ១,៥០ ម៉ែត្រ មានសម្បុរខ្មៅស្រអែម សក់វែង ស្លៀកសារុងផ្កាពណ៌ទឹកក្រូច ពាក់អាវសដៃខ្លី សពមានសភាពរឹងគ្រប់សន្លាក់។ បើតាមការពិនិត្យទីកន្លែងកើតហេតុ និងសាកសព នៅវេលាម៉ោង ១០ និង ០២ នាទី ដល់ម៉ោង ១០ និង ៣៥ នាទី តាងលេខ ១ គឺ ខ្សែភ្លើងពណ៌ស សម្រាប់តម៉ូទ័របូមទឹក ,តាងលេខ ២ គឺ ស្បែកជើងផ្ទាត់លេខ ៩ ពណ៌លឿង ១ គូ។
របាយការណ៍ដដែលបញ្ជាក់ថា សពត្រូវបានក្រុមគ្រួសារផ្លាស់ប្ដូរសំលៀកបំពាក់យកមកតម្កល់លើគ្រែក្នុងផ្ទះ ដាក់ក្បាលទៅទិសខាងត្បូង។ តាមការពិនិត្យស្លាកស្នាមផ្នែកក្បាល ធម្មតា ផ្នែកកមានសភាពរឹង ផ្នែកដងខ្លួន មានស្នាមខ្លោច និងដាច់រលាត់ស្បែកពាក់កណ្ដាលទ្រូងទៅស្មាឆ្វេង ទំហំ ២៤ ស.ម x៦ ស.ម។ ចំណែកផ្នែកអវយវៈធម្មតា ប្រដាប់ភេទគ្មានចេញទឹករំអិល និងទ្វាលាមកគ្មានលាមក។
ដោយឡែកបើតាមការបំភ្លឺរបស់សាក្សី និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ អាចសន្និដ្ឋានបានថា សពជនរងគ្រោះអាចស្លាប់បណ្ដាលមកពីប៉ះទង្គិចនឹងវត្ថុដែលមានចរន្តអគ្គិសនីឆ្លងកាត់ មានតង់ស្យុងខ្ពស់ ធ្វើឲ្យគាំងបេះដូង ហើយសពស្លាប់លើសពី ០៤ ម៉ោង ឡើង។
បច្ចុប្បន្ន សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ