Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពី​រចនាសម្ព័ន្ធ​ និង​តួនាទី​​ស្ថាប័ន​ចំណុះ​ក្រសួង​មហាផ្ទៃ

បានផុស

នៅ

ក្រសួងមហាផ្ទៃ មានបេសកកម្មដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ គ្រប់គ្រង​កងកម្លាំង​នគរបាលជាតិ​លើវិស័យសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គម។

ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយរដ្ឋមន្ត្រី អម​ដោយរដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការតាម​ការ​ចាំបាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអនុក្រឹត្យស្តីពីការៀបចំនិងការ​​ប្រព្រឹត្តិទៅ​នៃក្រសួង​មហាផ្ទៃ​ បានបែងចែក​​រចនាសម្ព័ន្ធក្រសួង​មហាផ្ទៃ​មាន​ដូចតទៅ៖

១- អគ្គលេខាធិការដ្ឋាន
២- អគ្គនាយកដ្ឋាន​រដ្ឋបាល
៣- អគ្គស្នងការដ្ឋាននគរបាលជាតិ
៤- អគ្គាធិការដ្ឋាន
៥- អគ្គនាយកដ្ឋានពន្ធនាគារ
៦- អគ្គនាយកដ្ឋានអន្តោប្រវេសន៍
៧- អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៨- អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៩- បណ្ឌិត្យសភានគរបាលកម្ពុជា (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
១០- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១- ក្រុមប្រឹក្សានីតិកម្ម (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)។

ដោយឡែក​អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាននៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរចនាសម្ព័ន្ធនិងមានមន្ត្រីបម្រើការងារជាក្របខ័ណ្ឌមកពីក្រសួងមហាផ្ទៃ។

កាលពី​ថ្ងៃ ២៦ តុលា ឆ្នាំ ២០១៨ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បាន​ចេញ​​ប្រកាស​ពីការ​កំណត់​មុខ​តំណែង ​អគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្តាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។

​ប្រកាសនេះមានគោលបំណងកំណត់ចំនួនអតិបរមានៃមុខតំណែង អគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្តាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​កម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែល​មានវិសាលភាពអនុវត្តចំពោះគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងក្របខ័ណ្ឌមន្ត្រីនគបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។

ក្នុង​​ប្រកាស​បាន​កំណត់​ចំនួន​អតិបរមា​រមុខតំណែងអគ្គស្នងការរង អគ្គនាយករង និង​ថ្នាក់​ប្រហាក់​ប្រហែល​ក្នុង​ក្រប​ខ័ណ្ឌ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា និង​ក្របខ័ណ្ឌ​មន្ត្រីពន្ធនាគារក្រសួង​មហាផ្ទៃ​ដូចខាងក្រោម៖

ទី​១ អគ្គលេខាធិការដ្ឋាន​ មាន​អគ្គលេខាធិការ​រងចំនួន​ ០៨ ​រូប
ទី​២ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​អគ្គ​ស្នងការ​រង​ចំនួន​ ១៦ ​រូប
ទី​៣ អគ្គាធិការដ្ឋាន មាន​អគ្គាធិការ​រង​ចំនួន ​០៨ ​រូប
ទី​៤ អគ្គនាយកដ្ឋាន​ពន្ធនាគារ​រ មាន​អគ្គនាយករង​ចំនួន​ ០៨ ​រូប
ទី​៥ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​អគ្គនាយករង​ចំនួន​ ១០ ​រូប
ទី​៦ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មាន​អគ្គនាយករង​ចំនួន​ ០៩ ​រូប
ទី​៧ អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​មាន​អគ្គនាយករង​ចំនួន ​១១ ​រូប
ទី​៨ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​មាន​អនុប្រធាន​ចំនួន ១០ ​រូប
​ទី​៩ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​មាន​អគ្គនាយករង​ចំនួន ​០៦ ​រូប
ទី​១០ ក្រុមប្រឹក្សា​នីតិកម្ម មាន​អនុប្រធាន​ចំនួន ​០៧ ​រូប

ចំពោះ​មុខតំណែង​ផ្សេង​ទៀតមាន អនុប្រធាន​សេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន​កណ្ដាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​កម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក៏​មានការ​កម្រិត​ចំនួន​អតិបរមារ។

​យ៉ាងណាមិញក្នុង​សេចក្តីប្រកាស ​មុខតំណែង​ខាងលើ​ដែល​​មាន​ចំនួន​លើស​កន្លងមកត្រូវ​រក្សាទុក​ដដែលពោលមិន​ត្រូវ​ដកចេញ​វិញ​តាម​ការកំណត់​នេះ​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​មុខតំណែង​ទាំងនេះនៅសល់​ទំនេរ​ដោយ​មូលហេតុ​ផ្សេងៗ​​​នោះគឺ​មិន​ត្រូវ​បំពេញ​ឬ​ជំនួស​ឡើយដោយ​រក្សាទុក​រហូតតាម​ចំនួន​ដែល​បាន​កំណត់​។

​​ក្នុង​​ប្រកាស​បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុងករណី​ចាំបាច់​ដែលមាន​ការតែងតាំង​មុខតំណែង​បន្ថែម​លើស​ពី​ការកំណត់ ត្រូវ​ស្នើ​សុំ​ការ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ពី​នាយករដ្ឋមន្រ្តី៕

ទាក់ទងតួនាទី ភារកិច្ច​របស់​ស្ថាប័ន​ចំណុះក្រសួងមហាផ្ទៃ កម្ពុជាថ្មី​នឹង​ចេញ​ផ្សាយ​នៅពេលក្រោយបន្ត​បន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៤ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម