Connect with us

ព័ត៌មានជាតិ

USAID មរតកបៃតង គាំទ្រការល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិ

បានផុស

នៅ

USAID មរតកបៃតង បានធ្វើការគាំទ្រសហគមន៍ក្នុងការល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមការបង្ហាញឲ្យដឹងរបស់ USAID មរតកបៃតង កាលពីពេលថ្មីៗនេះ។

រូបភាព៖ USAID មរតកបៃតង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីចុងឆ្នាំ២០២២មក USAID មរតកបៃតង បាន និងកំពុងធ្វើការរួមគ្នាជាមួយដៃគូអភិរក្សអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីជួយដល់គណ:កម្មការនៃសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ គឺអូរគគីរ វាលកំបោរ និងអូរ៉ៃ ព្រមទាំងក្រុមអភិរក្សជីវ:ចម្រុះមួយក្រុមទៀត ដើម្បីល្បាតតំបន់ការពារធម្មជាតិរបស់គេក្នុងដែនជម្រកសត្វព្រៃលំផាត់។

រូបភាព៖ USAID មរតកបៃតង

ការល្បាតព្រៃនេះ ធ្វើឱ្យការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ/ធនធានធម្មជាតិ កាន់តែមានប្រសិទ្ធ ភាព ស្របពេលនឹងការពិនិត្យតាមដាន និងកត់ត្រាជីវៈចម្រុះ ព្រមទាំង ជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ។ គោលបំណងនៃការចុះល្បាតព្រៃ គឺដើម្បីទី១.ត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ/ធនធានធម្មជាតិ។ ទី២.ពិនិត្យតាមដាន និងកត់ត្រាជីវ:ចម្រុះ​ និងជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅដែនគ្រប់គ្រងរបស់សហគមន៍ខ្លួន។

រូបភាព៖ USAID មរតកបៃតង

សកម្មភាពល្បាតជាធម្មតា ត្រូវចំណាយពេលច្រើនយប់ច្រើនថ្ងៃ ក្រុមល្បាតដែលរួមមាន សមាជិកគណ:កម្មការ​សហគមន៍តំបន់ការពារធម្មជាតិ/សហគមន៍មូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គចិត្ត​ តែងធ្វើសកម្មភាពល្បាតដោយជិះម៉ូតូ និងដោយថ្មើរជើង ដើម្បីអាចធ្វើការល្បាតតំបន់ព្រៃទាំងមូលបាន។ ក្នុងពេលចុះល្បាត ក្រុមទាំងមូល បានជួបប្រទះនូវប្រភេទសកម្មភាពខុសច្បាប់ផ្សេងៗគ្នា ក្នុងតំបន់ការពារធម្មជាតិដែលរួមមាន ការកាប់ឈើខុសច្បាប់ ការបរបាញ់ និងការបោះជំរុំលួចកាប់ឈើខុសច្បាប់ ករណីទន្ទ្រានយកដី ការបំពុលសត្វព្រៃ ការដាក់អន្ទាក់ និងវិធីសាស្ត្របរបាញ់ខុសច្បាប់ផ្សេងៗទៀត។

រូបភាព៖ USAID មរតកបៃតង

ករណីខុសច្បាប់ទាំងអស់ ត្រូវបានកត់ត្រា និងរាយការណ៍ជូនអាជ្ញាធរដែនជម្រកសត្វព្រៃលំផាត់ ដើម្បីចាត់វិធានការបន្ត ខណ:ករណីតូចៗមួយចំនួន ត្រូវបានដោះស្រាយដោយក្រុមល្បាតផ្ទាល់យ៉ាងជោគជ័យ ដូចជា ការដកអន្ទាក់សត្វព្រៃ និងអន្ទាក់សំបបុកសត្វស្លាបជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម