Connect with us

ព័ត៌មានជាតិ

តើគណបក្សប្រជាជនកម្ពុជាដាក់បេក្ខជនឈរឈ្មោះជាស្ត្រីប៉ុន្មានរូប?

បានផុស

នៅ

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះសរុបចំនួន ២៧៤រូប ដែលក្នុងនោះ បេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៩រូប ខណៈបេក្ខជនឈរឈ្មោះជាស្ត្រីនៃគណបក្សកាន់អំណាចមួយនេះ មានចំនួនសរុប ៥៤រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺក្នុងចំណោមបេក្ខជនជាស្ត្រីទាំង ៥៤រូបនេះ មានបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិជាស្ត្រីចំនួន១៦រូប ដែលបានឈរឈ្មោះប្រកួតប្រជែងនៅមណ្ឌលរាជធានីភ្នំពេញ ស្វាយរៀង តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង សៀមរាប និងមណ្ឌលខេត្តកណ្ដាល។

បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តស្វាយរៀង មាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឈរនៅលេខរៀងទី១ លោកស្រី ដួង វណ្ណា ឈរនៅលេខរៀងទី២ ខណៈលោកស្រី ឯក សុវណ្ណភារៈ ឈរជាបេក្ខជននៅលេខរៀងទី៥។ រីឯនៅមណ្ឌលរាជធានីភ្នំពេញ មានបេក្ខជនពេញសិទ្ធិជាស្ត្រីចំនួន ៣រូប គឺលោកស្រី អ៊ឹង កន្ថាផាវី លោកស្រី ឡោក ខេង និងលោកស្រី គ្រួច សំអាន។

នៅមណ្ឌលខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិជាស្ត្រីចំនួន ២រូប គឺលោកស្រី និន សាផុន និងលោកស្រី នូ សុវណ្ណនី ហើយសម្រាប់មណ្ឌលខេត្តកំពត ស្ត្រីដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺលោកស្រី អ៊ុន សុគន្ធា និងលោកស្រី ចម និម្មល។

ដោយឡែក លោកស្រី ឃួន សុដារី ជាបេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកណ្ដាល លោកស្រី នួម សុភ័ណ បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តបន្ទាយមានជ័យ លោកស្រី កែ ច័ន្ទមុនី បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី ខេង សំវ៉ាដា បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកំពង់ស្ពឺ  លោកស្រី គង់ សាឡន បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តព្រៃវែង និងលោកស្រី តឹករ៉េត កំរង ជាបេក្ខជនស្ត្រីពេញសិទ្ធិនៅមណ្ឌលខេត្តសៀមរាប៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម