Connect with us

សុខភាព

ផឹក​ស្រាបៀ​រ​ច្រើនជ្រុល​ ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

បានផុស

នៅ

នៅ​ពេល​បច្ចុប្បន្ន​នេះ​ ស្រា​បៀរ​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​​​​នៅ​ក្នុង​ចំណោម​គ្រឿង​ស្រវឹង​ទាំង​អស់​។​ ​គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រាបៀរ​​​ ​ក្រោយ​ពេល​សម្រាក​ពី​ការងារ​​​ដ៏​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​ ក៏​ដូចជា​ដើម្បី​បំបាត់​ស្រ្តេស​ជាដើម​។ ដោយ​សារ​តែ​ស្រា​បៀរ​មាន​ជាតិ​អាកុល​ត្រឹមតែ​៥​ ទៅ​១២% វា​ត្រូវ​បាន​ចាត់​ទុកថា​​ពុំ​សូវ​មាន​គ្រោះថ្នាក់​ឡើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រឿង​ស្រវឹង​ដទៃ​ទៀត​។​ ជាមួយ​គ្នា​នេះ​ដែរ​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ស្រា​បៀរ​​អាច​ជួយ​​​ឲ្យ​យើង​មាន​អាយុ​វែង​ កាត់បន្ថយ​​ការ​ឈឺចាប់​ និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​​ផឹក​ស្រា​បៀរ​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ ​និង​ជា​ទៀងទាត់​ទៀត​នោះ​ ​វា​​អាច​​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៅ​វិញ​។

១. ​ដុះ​ក្បាល​ពោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​ថ្វី​ត្បិត​តែ​ស្រា​បៀរ​មាន​ជាតិ​អាល់កុល​ទាប​ ប៉ុន្តែ​វា​មាន​កាឡូរី​ខ្ពស់​ ហើយ​កាឡូរី​​ទាំង​នេះ​ គឺ​មាន​ភាព​ខុសគ្នា​ពី​កាឡូរី​ដែល​មាន​នៅ​ក្នុង​អាហារ​។​ ​ជាក់​ស្ដែង​ កាឡូរី​ប្រភេទ​នេះ​ នៅ​នឹង​ថ្កល់​​ត្រង់​ផ្នែក​កណ្ដាល​នៃ​រាងកាយ​ ដែល​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាល​ពោះ​។​ យើង​ប្រហែល​​ជា​បាន​ដឹង​ហើយ​ថា​ ​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ហើយ​វា​ក៏​ពិបាក​ក្នុង​ការ​សម្រក​ផង​ដែរ​។​

បញ្ហា​​បេះដូង

​​​​​​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ការ​ផឹក​ស្រា​បៀរ​​ គឺ​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​សុខភាព​បេះដូង​ ប៉ុន្តែ​ប្រសិន​បើ​យើង​ផឹក​ស្រា​បៀរ​ច្រើន​ហួស​ប្រមាណ​ វា​អាច​បំផ្លាញ​សាច់​ដុំ​បេះដូង​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​​ឈាម​​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ​និង​បញ្ហា​​កន្ត្រាក់​ថត​បេះដូង​លើ​ញាប់​ ថែម​ទៀត​ផង​​​។​ ​យ៉ាង​ណា​មិញ​ ហានិភ័យ​នឹង​​កាន់​តែ​ខ្ពស់​ទ្វេដង​ ចំពោះ​អ្នក​ចូលចិត្ត​ផឹក​ច្រើន​ជ្រុល​ជា​រៀង​រាល់​សប្ដាហ៍ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ផឹក​ជា​ទៀងទាត់​ប្រចាំ​ថ្ងៃ​ ដែល​កត្តា​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​សម្ពាធ​ឈាម​​ភ្លាម​ៗ​។

៣. បញ្ហា​តម្រង​នោម

​​​ការ​ផឹក​ស្រា​ពីរ​កែវ​សម្រាប់​បុរស​ និង​មួយ​កែវ​សម្រាប់​នារី​ ត្រូវ​បាន​ចាត់​ទុក​ថា​​​នៅ​ក្នុង​កម្រិត​មួយ​សម​ល្មម​ ហើយ​ប្រសិនបើ​យើង​ផឹក​លើស​នេះ​ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​​​របស់​យើង​ទៅ​វិញ​។​ ​ការ​ផឹក​ស្រា​បៀរ​ដែល​មាន​ជាតិ​អាល់កុល​ខ្ពស់​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​តម្រង​នោម​​ផ្សេង​ៗ​ ដូចជា​ក្រួស​ក្នុង​តម្រង​នោម​ ឬ​ខ្សោយ​តម្រង​នោម​ជាដើម​។

កង្វះ​​វីតាមីន

ប្រសិនបើ​យើង​ចូលចិត្ត​ផឹក​ស្រា​បៀរ​ជា​ប្រចាំ​នោះ​ រាងកាយ​របស់​យើង​នឹង​ត្រូវការ​វីតាមីន​ ក៏​ដូចជា​​សារធាតុ​រ៉ែ​មួយ​ចំនួន​កាន់​តែ​ច្រើន​ឡើង​​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​យើង​មិន​អាច​បំពេញ​តម្រូវការ​នៃ​រាងកាយ​បាន​ទេ​នោះ​ បញ្ហា​សុខភាព​ជា​ច្រើន​នឹង​កើត​ឡើង។​ ​ដើម្បី​ធ្វើ​មេតាប៉ូលីស​ជាតិ​អាល់កុល​​ទាំង​នោះ​ រាងកាយ​ត្រូវការ​​​សារជាតិ​បំប៉ន​បន្ថែម​ ដូចជា​វីតាមីន​B។​ ជា​លទ្ធផល​​នៃ​​ស្រូប​យក​សារជាតិ​បំប៉ន​ដើម្បី​បំពេញ​តម្រូវការ​លើស​កម្រិត​ រាងកាយ​របស់​យើង​នឹង​​ខ្វះ​វីតាមីន ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​មុខងារ​​ផ្នែក​ខាង​ក្នុង​របស់​យើង​ថែម​ទៀត​ផង​។

៥. ប៉ះពាល់​ដល់​ការ​គេង

​​​​​​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ផឹក​ស្រា​បៀរ​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​គេង​លក់​ពិត​មែន​ ប៉ុន្តែ​វា​មិន​មាន​រយៈពេល​យូរ​ឡើយ​។​ ចលនា​ភ្នែក​ញាប់ពេល​ដែល​យើង​គេង​ ដែល​ជា​ដំណាក់កាល​នៃ​ការ​គេង​លក់​ស្កប់ស្កល់​ កើត​ឡើង​រយៈពេល​ប្រហែល​៩០​នាទី​ បន្ទាប់​ពី​យើង​គេង​លក់ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​ងងុយ​គេង​នៅ​ពេល​ថ្ងៃ​ ខ្វះ​ការ​ផ្ដោត​អារម្មណ៍ និង​អស់​កម្លាំង​ជាដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ HelloKrupet

ចុចអាន៖ ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ

ចុចអាន៖ ខ្វះ​ជាតិ​ទឹក​មែនទេ? ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៥៩ វិនាទី មុន

សញ្ញា​រាង​កាយ​ទាំង ៨ ​បង្ហាញ​ថា ​អ្នក​ចាប់​ផ្ដើម​ឈាន​ដល់​វ័យចាស់ហើយ

ព័ត៌មានជាតិ៤៤ នាទីutes មុន

WB៖  កម្ពុជាត្រូវទាញយកប្រយោជន៍ពីសក្តានុពលឱ្យបានពេញលេញនៃច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការផ្ដន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៣លានរៀល សងជម្ងឺចិត្តដើមបណ្ដឹង២រយលានរៀល ក្រោយបរិហារកេរ្ដិ៍ លោក ហេង សួរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

UN៖ត្រឹមមួយសប្ដាហ៍មនុស្សប្រមាណ១៥០ នាក់ត្រូវបានសម្លាប់ក្នុងរដ្ឋធានីប្រទេសហៃទី

ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ហា «កោះគុត» សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា កុំយកភ្លើងចូលផ្ទះ ព្រោះពុំមានបាត់ទៅណាទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៨ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បិទស្ថានទូតនៅទីក្រុងកៀវ ក្រោយទទួលការណ៍សម្ងាត់ថា រុស្ស៊ី នឹងវាយប្រហារឆាប់ៗ

សន្តិសុខសង្គម២១ ម៉ោង មុន

បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម