Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មាន TASS ចុះផ្សាយថា មេបញ្ជាការនាវាមុជទឹក រុស្ស៊ី ត្រូវខ្មាន់​កាំភ្លើងបាញ់សម្លាប់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ ដោយយោងតាមប្រភពពីស្ថាប័នអនុវត្តច្បាប់របស់ទីក្រុងមូស្គូថា មេបញ្ជាការនាវាមុជទឹក និងជាអនុប្រធានទទួលបន្ទុកការចល័តយោធានៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន TASS បានឲ្យដឹងទៀតថា មន្ត្រីដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះ Stanislav Rzhitsky ជាមេបញ្ជាការនាវាមុជទឹកនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ខណៈបណ្តាញព័ត៌មានក្នុងប្រទេសអ៊ុយក្រែនបានអះអាងថា លោកជាអ្នកទទួលខុសត្រូវចំពោះការបាញ់បង្ហោះកាំជ្រួចមីស៊ីលនាំផ្លូវ Kalibr ទៅកាន់គោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ។

សារព័ត៌មានរុស្ស៊ីមួយនេះចុះផ្សាយទៀតថា លោក Rzhitsky ដែលជាអ្នកបញ្ជានាវាមុជទឹក Krasnodar ដែលដាក់ឈ្មោះតាមទីក្រុងរបស់រុស្ស៊ី ត្រូវបានខ្មាន់កាំភ្លើងបាញ់ ៤ គ្រាប់ អំឡុងរត់ហាត់ប្រាណពេលព្រឹកនៅលើផ្លូវ Beregovaya ជិតក្លឹបកីឡាមួយកន្លែង ប៉ុន្តែវា​មិន​ច្បាស់ទេ​ថា​តើ​បច្ចុប្បន្នគាត់​ជាមេបញ្ជាការ​ក្រុម​នាវាមុជទឹក​ដដែលឬក៏យ៉ាងណានោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានចាប់ផ្តើមការស៊ើបអង្កេតចំពោះការសម្លាប់លើលោក Rzhitsky ខណៈសមត្ថកិច្ច​ក៏កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​បទឧក្រិដ្ឋ ជនល្មើស និង​មូលហេតុផងដែរ ៕

លោក Stanislav Rzhitsky

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera / TASS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម