កីឡា
សិង្ហបុរីដាក់ផែនការយុទ្ធសាស្ត្រ១០ចំណុច អភិវឌ្ឍបាល់ទាត់ ក្រោយមិនជោគជ័យនៅស៊ីហ្គេម
សមាគមកីឡាបាល់ទាត់ប្រទេសសិង្ហបុរី បានប្រកាសពីផែនការយុទ្ធសាស្ត្រ១០ចំណុច ដើម្បីកែលំអក្រុមបាល់ទាត់អាយុក្រោម ២២/២៣ឆ្នាំ របស់ខ្លួន បន្ទាប់ពីបានត្រួតពិនិត្យពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយមិនទទួលបានលទ្ធផលល្អប្រសើរ។
ខាងក្រោមជាផែនការយុទ្ធសាស្ត្រ ១០ចំណុច ដែលបានដាក់ចេញសម្រាប់ត្រៀមកីឡាស៊ីហ្គេមនាពេលខាងមុខទៀត។
១. ក្រុមបាល់ទាត់អាយុក្រោម២២/២៣ឆ្នាំ ត្រូវដាក់ឲ្យស្ថិតក្រោមក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីឈុតធំ ដែលដឹកនាំដោយគ្រូបង្គោលជម្រើសជាតិ។
២. កីឡាស៊ីហ្គេមត្រូវចាត់ទុកជាគម្រោង២ឆ្នាំម្តង ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍរយៈពេលយូរអង្វែង។
៣. បង្កើតផែនការអភិវឌ្ឍកីឡាករឯកត្តជន (ម្នាក់ៗ)។
៤. ក្រុម U22/23 ត្រូវផ្តល់អាទិភាពសម្រាប់ព្រឹត្តិការណ៍ប្រកួត២សំខាន់គឺ ការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ (AFC U23)។
៥. ត្រួតពិនិត្យឡើងវិញនូវច្បាប់ការប្រកួតលីគកំពូលសិង្ហបុរី ដើម្បីបង្កើតចំនួនពេលវេលាឲ្យកីឡាករអាយុក្រោម២២/២៣ឆ្នាំលេងនៅលើទីលានបានច្រើន។
៦. អនុវត្តនិតីវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ព្រឹត្តិការណ៍ប្រកួតអាទិភាពរបស់ក្រុម U22/23 ដែលមានពហុការប្រកួត។
៧. ការរួមបញ្ចូលគ្នារវាងធាតុផ្សំនៃការកសាងចិត្តសាស្ត្រ ស្មារតី និងរៀបចំបុរេសកម្មភាពចាំបាច់មុនព្រឹត្តិការណ៍ប្រកួតផ្លូវការ។
៨. រៀបចំផែនការរបបអាហារឲ្យមានប្រសិទ្ធភាពទាំងការគ្រប់គ្រងលើរបបអាហារ និងបង្កើនអាហារូបត្ថម្ភឲ្យឲ្យស្របតាមស្តង់ដា។
៩. បង្កើតក្រុមវិភាគស៊ីជម្រៅនៅកម្រិតជម្រើសជាតិដើម្បីធ្វើការវិភាគលើដៃគូមុនការប្រកួត វិភាគអំឡុងពេលប្រកួត និងវិភាគក្រោយពេលប្រកួតដើម្បីស្វែងរកចំណុចល្អ អាក្រក់សម្រាប់ធ្វើការកែលំអ។
១០. ការផ្ទៀងផ្ទាត់ផ្នែកវេជ្ជសាស្ត្រឲ្យបានច្បាស់លាស់ចំពោះកីឡាករដែលមានរបួសស្នាម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់