Connect with us

ព័ត៌មានជាតិ

ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS ថ្មី ដោយកូនខ្មែរម្នាក់

បានផុស

នៅ

កូនខ្មែររស់នៅអាមេរិកមួយរូប តស៊ូហាត់រៀនគុនខ្មែរ រហូតក្លាយជាគ្រូបង្វឹកក្បាច់គុនល្បុកត្តោ និងសិល្បៈការពារខ្លួនគុនខ្មែរ (Khmer Martial Art) នៅសហរដ្ឋអាមេរិក និងទទួលបានឱកាសជា Action Director ក្នុងភាពយន្ត «POWER RANGERS»​ ថ្មី ដែលគ្រោងនឹងបញ្ចេញឱ្យក្នុងឆ្នាំ២០២៣ នេះ។ ដោយក្នុងនោះ លោកត្រូវបាន​គេចាត់តួនាទី​ជា​អ្នកគ្រប់គ្រង​លើ​ឈុតឆាក​វាយ​តប់​ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action ដែលឈុតឆាកទាំងនោះ លោកក៏មានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ផងដែរ ឱ្យតួសម្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក គីម សំបូរ ឆ្នាំមុន អាចថាជាភាពចៃដន្យក្នុងជីវិតលោក អ្នកគ្រប់គ្រងគម្រោងផលិតភាពយន្តនៅអាមេរិក
កំពុងស្វែងរកអ្នកចេះក្បាច់គុន និងចេះជួយរៀបចំប្លង់ឈុតវាយតប់សម្រាប់តួសម្តែង លោកក៏ទទួលបានឱកាសមួយនេះ ពីសំណាក់អ្នកដែលស្គាល់លោក ណែនាំលោកឱ្យគេបានស្គាល់។ ដោយមើលឃើញពីសមត្ថភាព ដែលលោកធ្លាប់បាន បង្ហាញលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ពីក្បាច់គុន រួមមានទាំងគុនល្បុក្កតោ គុនថាយជិ គុនសៅលីង ជាដើម ធ្វើឱ្យអ្នកគ្រប់គ្រងរូបនោះ កោតសរសើរ ហើយដោយស្របតាមមុខជំនាញដែលលោករៀនស្រាប់ទៀតនោះ លោកក៏ទទួលបានឱកាសជា action director តែម្តង។

ក្នុងឱកាសជា​អ្នកគ្រប់​គ្រង​ឈុតវាយតប់​ក្នុងភាពយន្តថ្មី​នេះដែរ លោកបញ្ជាក់ថា ក្រៅពីការគ្រប់គ្រងលើឈុតឆាកវាយតប់​ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action លោកបានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ ក្នុងឈុតឆាក Action ឱ្យតួសម្តែង និងបង្ហាត់តួសម្តែងផងដែរ។

សកម្មភាពលោក គីម សំបូរ បង្ហាត់តួ

គួរបញ្ជាក់ថា POWER RANGERS ជាសាច់រឿងលក្ខណៈថ្មី ដកស្រង់ចេញភាពយន្តកុមារដ៏ល្បីរឿង Power Rangers ជា​ការ​ផលិត​ដើម្បី​អបអរ​សាទរ​ខួប ៣០ឆ្នាំ នៃ​ខ្សែភាពយន្តមួយនេះ និងសម្រាប់ចាក់បញ្ចាំងជាសកលតែម្តង។ ចំពោះខ្សែភាពយន្តខ្នាតធំមួយនេះ​ដែរ អាចនឹងចេញផ្សាយក្នុងឆ្នាំនេះ ឬប្រែប្រួលកាលបរិច្ឆេទយ៉ាងណានោះ លោកនឹងផ្តល់ព័ត៌មានបន្ថែមទៀតតាមរយៈកម្ពុជាថ្មី ។

គួរបញ្ជាក់ថា យុវជនវ័យ២៨ឆ្នាំរូបនេះ រៀនចប់ផ្នែក Tichenor Media ដែលជាផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយ Media Production ឬទាក់ទងជាមួយការផលិតភាពយន្តជាដើម។ តាមរយៈភាពយន្តខ្នាតធំរបស់ហូលីវូដ ដែលគ្រោងនឹងចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​នេះ កូនខ្មែររូបនេះ បានឈានទៅសម្រេចជំហានបន្ទាប់របស់ខ្លួន ក្នុងការជួយលើកស្ទួយ និងនាំ​យក​ដួង​ព្រលឹង​ជាតិ “គុនល្បុក្កតោ” ផ្សាព្វផ្សាយ​​ឱ្យពិភពលោកបានស្គាល់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម