ព័ត៌មានជាតិ
ខេត្តព្រះសីហនុមានរោងចក្រអគ្គិសនីដំណើរការដោយថាមពលធ្យូងថ្មចំនួន៤រោងចក្រ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងប្រាប់កម្ពុជាថ្មីថា មកដល់ពេលនេះ ខេត្តព្រះសីហនុមានរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មចំនួន៤រោងចក្រ ដែលមានអនុភាពផលិតអគ្គិសនីបាន២៣៥ មេហ្គាវ៉ាត់ និង៣៧៧ មេហ្គាវ៉ាត់។
លោក ឃាង ភារម្យ បានបញ្ជាក់យ៉ាងដូច្នេះថា “នៅខេត្តព្រះសីហនុមានរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្ម ចំនួន២ក្រុមហ៊ុន ស្មើនឹង៤រោងចក្រ គឺក្រុមហ៊ុន CELI+II (ក្រុមហ៊ុនខេមបូឌាន អេនើជី លីមីតធីត) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតបាន២៣៥ មេហ្គាវ៉ាត់ និងក្រុមហ៊ុន CIIDG I+II (អេឡិចត្រូនិចផៅវើ ខូអឺលធីឌី) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតបាន៣៧៧ មេហ្គាវ៉ាត់។
សូមបញ្ជាក់ថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុនម៉ាឡេស៊ី Cambodian Energy II Co Ltd (CEL2) បានធ្វើការសាងសង់កាលពីឆ្នាំ២០១៧ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៦០០លានដុល្លារអាមេរិក ដែលក្នុងនោះ ក្រុមហ៊ុននេះបានជ្រើសរើសក្រុមហ៊ុន Toshiba Plant Systems & Services Corporation (TPSC) ជាអ្នកដំឡើង និងសាងសង់ឧបករណ៍ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន General Electric (GE)។ បើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបញ្ជាក់ថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមួយនេះ បានប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន General Electric (GE) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក និងដំឡើងដោយក្រុមហ៊ុន Toshiba របស់ជប៉ុន។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា រហូតមកទល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ប្រភពអគ្គិសនីចំនួន១១ រួចហើយ ដោយមិនបានរាប់បញ្ចូលស្ថានីយអគ្គិសនីដើរដោយប្រេងខ្មៅ ដែលមានស្រាប់នោះទេ ហើយប្រភពអគ្គិសនី ដែលចុះកិច្ចព្រមព្រៀងរួចហើយនេះ មួយចំនួនបានដាក់ឲ្យដំណើរការរួចហើយ និងមួយចំនួនទៀត កំពុងតែស្ថិតក្នុងដំណាក់ការសាងសង់៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?