Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី ប្រកាសអាសន្ន 

បានផុស

នៅ

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។

អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។

ហើយនៅ​ថ្ងៃ​អង្គារទី១០ខែកក្កដា ទីក្រុង ​ដែលី ​បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។

(រូបថត៖ India TV)

ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។

ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។

នៅរដ្ឋ Himachal Pradesh និង Uttarakhand, កងទ័ពឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិងកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់និងអគារ ខណៈការជន់​លិច​ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋ Rajasthan, Punjab និង Haryana ផង​ដែរ ។

(រូបថត៖ Hindustan Times)

ភ្លៀងមូសុងតាមរដូវ ដែលអូសបន្លាយពីខែមិថុនាដល់ខែកញ្ញា គឺមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនឥណ្ឌា ប៉ុន្តែវាក៏បណ្តាលឲ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌា បានជួបប្រទះអាកាសធាតុកាន់តែអាក្រក់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយភ្លៀងធ្លាក់ឥតឈប់ឈរពេលនេះ គឺកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរលកកម្តៅខ្លាំង បានវាយប្រហារភាគខាងជើងប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Hindustan Times

ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង១០០០ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង១៣លាននាក់ ត្រូវរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម