ព័ត៌មានជាតិ
បណ្ឌិត ដៀប សុផល៖ អ្នកដែលរំខានដល់ការបោះឆ្នោត គឺប្រឆាំងនឹងលិទ្ធិប្រជាធិបតេយ្យ
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ដៀប សុផល បានអះអាងនៅលើទំព័រហ្វេសប៊ុក ៣ចំណុចពីការបោះឆ្នោត។ ក្នុងនោះ លោកលើកឡើងថា អ្នកដែលធ្វើសកម្មភាពរារាំង ឬ រំខានដល់ដំណើរការបោះឆ្នោត គឺប្រឆាំងនឹងលិទ្ធិប្រជាធិបតេយ្យ។
លោកបណ្ឌិត ដៀប សុផល បានបង្ហោះនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនពីចំណុច៣នៃដំណើរការបោះឆ្នោតនៅថ្ងៃទី១១ ខែកក្កដា នេះ ភ្ជាប់ជាមួយនឹងសេចក្តីប្រកាសរបស់ គ.ជ.ប ព្រមានដល់បុគ្គលណាដែលណែនាំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល នឹងត្រូវផ្តទ្ទាទោសតាមច្បាប់ ដែលចេញផ្សាយនៅថ្ងៃជាមួយគ្នានេះ។
លោកបណ្ឌិត បានភ្ជាប់ជាមួយនឹងសំណេរ ៣ចំណុច នៃដំណើរការបោះឆ្នោតថា ទី១ ការបោះឆ្នោតជ្រើសរើសស្ថាប័នអំណាច ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ទី២ រាល់សកម្មភាពទាំងឡាយណាដែលរារាំង ឬ រំខានដល់ដំណើរការបោះឆ្នោត ជាសកម្មភាពប្រឆាំងនឹងលិទ្ធិប្រជាធិបតេយ្យ។ ទី៣ ការរឹតបន្តឹងដល់សកម្មភាពទាំងឡាយណាដែលរារាំង ឬ រំខានដល់ដំណើរការបោះឆ្នោត ជាការធានាការពារនិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នៅពេលណាដែលមានបុគ្គលណាម្នាក់រំលោភច្បាប់ មានន័យថា បុគ្គលនោះបានបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួនហើយ បុគ្គលនោះ ក៏ត្រូវទទួលខុសត្រូវនៅមុខច្បាប់ផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកព្រមានដល់បុគ្គលណាដែលមានបំណងញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ក្នុងដំណើរការបោះឆ្នោតអាណត្តិទី៧ ខាងមុខនេះ ត្រូវផ្តន្ទាទោសតាមច្បាប់។ ក្នុងនោះ នឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ៥លានរៀល ទៅ២០លានរៀល តាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ។ ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមបោះឆ្នោតសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ