ព័ត៌មានជាតិ
ពូជទុរេនខ្មែរមួយប្រភេទបាត់ឈ្មោះពីទីផ្សារ ខណៈពលរដ្ឋនិយមពូជទុរេនមកពីថៃ
ដើម្បីប្រណាំងប្រជែងលើទីផ្សារឲ្យបានទៅតាមតម្រូវការ កសិករក្នុងខេត្តបាត់ដំបងបានបន្តការដាំដុះពូជទុរេនចំនួន ២ ប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
កាលពីទសវត្សឆ្នាំ១៩៩០ ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួននៃខេត្តបាត់ដំបងដាំទុរេនខ្មែរប្រភេទ “ឈុននី” ដែលគេចាត់ទុកថាជាពូជទុរេនរបស់បុរាណខ្មែរដែលបានដាំដំបូងគេនៅក្នុងខេត្តកំពត។ ក្រោយមកកសិករក៏ងាកនាំពូជទុរេន ២ ប្រភេទទៀតពីប្រទសថៃក្នុងនោះមានពូជ “ម៉ាន់ថង” និងពូជ”ឃួងមុីលា” មកដាំដើម្បីតម្រូវតាមទីផ្សាររហូតដល់បច្ចុប្បន្ន។ នេះបើតាមការលើកឡើងពីមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។
លោក នូ ប្រណិត មន្ត្រីកសិកម្មស្រុករតនមណ្ឌលបានឲ្យដឹងថា ទុរេនដែលប្រជាកសិករដាំក្នុងខេត្តបាត់ដំបងមាន ០៣ ប្រភេទក្នុងនោះមាន: ឈុននី ម៉ាន់ថង និងឃួងមុីលា។ ប៉ុន្តែពូជ “ឈុននី” ត្រូវបានកសិករបានបោះបង់ស្ទើរទាំងស្រុងដែលបច្ចុប្បន្នមានតែដាំនៅតាមដីភូមិមួយចំនួនប៉ុណ្ណោះសម្រាប់គ្រួសារ។
បើតាមលោក នូ ប្រណិត មូលហេតុធ្វើឲ្យកសិករឈប់ដាំពូជទុរេន “ឈុននី” នេះ ដោយសារតែមិនសូវមានទីផ្សារ ហើយតម្លៃក៏ទាប ព្រោះពូជទុរេនប្រភេទ “ឈុននី” នេះមានផ្លែតូច ហើយក្លែបសាច់ក៏តិចមិនសូវមានរសជាតិ ធ្វើឲ្យអ្នកបរិភោគមិនចូលចិត្ត ហើយលើទីផ្សារក៏តូចចង្អៀតដែរ។ ទើបបច្ចុប្បន្នកសិករជ្រើសរើសយកតែពូជ ២ ប្រភេទគឺ ម៉ាន់ថង និង ឃួងមុីលា ខណះ ២ ប្រភេទនេះមានទីផ្សារប្រដំប្រសងគ្នា ហើយរសជាតិក៏ប្រហាក់ប្រហែលគ្នាដែរ។
ខណៈពូជទុរេនម៉ាន់ថង និង ឃួងមុីលាមានក្លែបសាច់ក្រាស់ ផ្អែមមុត ក្រអូបឈ្ងុយ មានការពង្រីកផ្ទៃដីដាំដុះ បច្ចុប្បន្ន ពូជនទុរេនម៉ាន់ថង តម្លៃចន្លោះពី ១៧,០០០ ដល់ ២០ ០០០រៀល ក្នុង១គ.ក។ ចំណែក ពូជ ឃួងមុីលា មានតម្លៃទាបជាងត្រឹមតែ ៥០០ ទៅ ១០០០ រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
លោក អ៊ុំ ហឿន ដែលបានដាំដុះទុរេនលើផ្ទៃដីទំហំជាង ៥ ហិកតាស្ថិតក្នុងភូមិ កន្ទួត ស្រុកសំឡូតបានដាំតែពូជទុរេនម៉ាន់ថងប៉ុណ្ណោះ ហើយតាមរយះដំណាំមួយនោះបានធ្វើឲ្យជីវភាពគ្រួសារកសិកររូបនេះបានល្អប្រសើរ។
មន្រ្តីទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ធ បានឲ្យដឹងថា ឆ្នាំ២០២២ ផ្ទៃដីដាំទុរេនទូទាំងខេត្តសរុបមានចំនួន ៦២០ ហិកតា ក្នុងនោះប្រមូលផលបាន ៤១៧ ហិកតា។
ដោយឡែកក្នុងឆ្នាំ ២០២៣ នេះមិនទាន់ដឹងផ្ទៃដីដាំដុះមានការកើនឡើង ឬក៏ថយចុះយ៉ាងណានោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ