Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ធ្វើឲ្យ អ៊ុយក្រែន ខកចិត្ត ស្រាប់តែលោក Zelensky ស្តីបន្ទោស ចំៗ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានចោទប្រកាន់អង្គការណាតូ ចំៗថា មិនបង្ហាញការគោរពគ្រប់គ្រាន់ ហើយស្តីបន្ទោសប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ចំពោះការមិនមានឆន្ទៈ ផ្តល់ជូនសមាជិកភាពឲ្យទីក្រុងកៀវភ្លាមៗ។

លោក Zelensky ស្តីបន្ទោសបែបនេះ កាលពីថ្ងៃអង្គារទី១១ខែកក្កដា ចំពេលអង្គការណាតូ ចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី។

លោក Zelensky បានចេញសេចក្តីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងឲ្យតម្លៃសម្ព័ន្ធភាពរបស់យើង យើងឲ្យតម្លៃលើសុវត្ថិភាពរួមគ្នារបស់យើង ហើយយើងតែងតែពេញចិត្តក្នុងការស្តាប់កិច្ចសន្ទនាបើកចំហ។ អ៊ុយក្រែន នឹងត្រូវបានតំណាងក្នុងកិច្ចប្រជុំកំពូលណាតូនៅ វីលនីញូស ព្រោះវាគឺជាការគោរព ប៉ុន្តែអ៊ុយក្រែនគួរណាស់សមនឹងទទួលបានការគោរពវិញ”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋជាសមាជិកណាតូ អះអាងថា អ៊ុយក្រែនអាចចូលរួមប្លុកយោធានេះបាន នៅពេលណាដែលសម្ព័ន្ធមិត្ត យល់ព្រមហើយលក្ខខណ្ឌត្រូវបានបំពេញ។

ណាតូ ទទួលស្គាល់អំពីភាពចាំបាច់ដើម្បីធ្វើការអំពីរឿងនេះឲ្យបានលឿន ប៉ុន្តែបច្ចុប្បន្នខ្លួនមិនទាន់ហ៊ានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ សម្រាប់ភាពជាសមាជិករបស់អ៊ុយក្រែនឡើយ។ 

កិច្ចប្រជុំកំពូលនៅទីក្រុង វីលនីញូស កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសតួកគី យល់ព្រមឲ្យ ស៊ុយអែត ចូលរួមសម្ព័ន្ធភាពយោធានេះ។

អស់រយៈពេលជាច្រើនខែមកហើយ តួកគីបានព្យាយាមរារាំងសំណើរបស់ស៊ុយអែត ដោយចោទប្រកាន់ថា ទីក្រុងស្តុកខុល បានធ្វើជាក្រុមសកម្មប្រយុទ្ធឃើដ។ ឥឡូវ ស៊ុយអែត នឹងក្លាយជាសមាជិកទី៣២របស់សម្ព័ន្ធមិត្ត បន្ទាប់ពីប្រទេសហ្វាំងឡង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤៩ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម