Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តវៀតណាម ជាប់កម្ពុជា រញ្ជួយដី ២៨លើក ត្រឹម៤ថ្ងៃ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលរញ្ជួយដី និងរលកយក្សស៊ូណាមិបានឲ្យដឹងថា ខេត្ត Kon Tum របស់វៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា​ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២៨ លើក ដែលមានកម្រិតចាប់ពី ២.៥ រ៉ិចទ័រ ដល់ ៤.២ រ៉ិចទ័រក្នុងរយៈពេល ៤ ថ្ងៃ ។ 

ក្នុងនោះស្រុក Kon Plong ក្នុងខេត្ត Kon Tum ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត ៤.០ រ៉ិចទ័រ កាលពីម៉ោង ១០ យប់ថ្ងៃចន្ទ ហើយវាគឺជាការរញ្ជួយលើកទី ៥ និងមានឥទ្ធិពលបំផុតក្នុងថ្ងៃតែមួយ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ការរញ្ជួយដីនៅជម្រៅប្រមាណ ៨.៨ គីឡូម៉ែត្រ គឺមិនមានហានិភ័យនៃគ្រោះមហន្តរាយណាមួយនោះទេ ។

លើសពីនេះ ការរញ្ជួយ ៤ លើកផ្សេងទៀត កម្រិតពី ២.៥ រ៉ិចទ័រ ទៅ ២.៩ រ៉ិចទ័រ បានវាយប្រហារស្រុកដដែលកាលពីព្រឹកថ្ងៃចន្ទ ហើយការរញ្ជួយចំនួន ១៤ លើក​ ដែលកម្រិតខ្ពស់បំផុតឈានដល់ ៤.២ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅក្នុងស្រុក Kon Plong កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈមកដល់ថ្ងៃអាទិត្យ ការរញ្ជួយ ៥ លើកដែលមានកម្រិត ៣.៣ រ៉ិចទ័រ ក៏បានវាយប្រហារស្រុកនេះបន្តទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nguyen Xuan AN ប្រធានវិទ្យាស្ថានភូមិសាស្ត្រវៀតណាមបានព្រមានថា ស្រុក Kon Plong អាចនឹងជួបប្រទះការរញ្ជួយដីជាបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខ ។ លោកក៏បានព្រមានប្រជាជន និងអាជ្ញាធរមូលដ្ឋានអំពីផលប៉ះពាល់នៃការរញ្ជួយដីលើអគារ កសិដ្ឋានចិញ្ចឹមសត្វ និងផ្ទះសម្បែងផងដែរ ។

គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលខេត្ត Kon Tum របស់វៀតណាម ជួបគ្រោះរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រដែលបានកត់ត្រានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ គឺជាកម្លាំងខ្លាំងបំផុតដែលវាយប្រហារតំបន់នេះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខេត្តវៀតណាម ជាប់កម្ពុជា រញ្ជួយដី១០ដង ត្រឹមមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម