Connect with us

ព័ត៌មានជាតិ

ចម្ការទុរេនសំឡូតក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរ

បានផុស

នៅ

បច្ចុប្បន្នផ្លែទុរេនសំឡូត ដែលគេល្បីថាមានរសជាតិឆ្ងាញ់នោះកំពុងមានទីផ្សារយ៉ាងល្អ និងមានតម្លៃសមរម្យ ដោយនៅរដូវនេះមានភ្ញៀវ​ទេសចរដើរកម្សាន្តបានទៅទិញដោយផ្ទាល់នៅតាមចម្ការរបស់កសិករ។

ម្ចាស់ចម្ការ​ទុរេន លោក កែវ វិបុល នៅស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ទុរេនរបស់លោកហាក់មានទីផ្សារល្អ ដោយមានអតិថិជនមកទិញដល់ចម្ការស្ទើរតែរៀងរាល់ថ្ងៃ ហើយក៏មានឈ្មួញនៅតាមខេត្តផ្សេងៗ ក៏បានមកទិញទាំងតោនៗផងដែរដើម្បីយកទៅលក់បន្ត។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រមជាមួយគ្នានេះ ក៏មានភ្ញៀវតាមបណ្តា​ខេត្តផ្សេងៗមកមកលេងកម្សាន្តដល់ចម្ការរៀងរាល់ចុងសប្តាហ៍ ​និងបានភ្លក់រសជាតិទុរេនសំឡូត ដែល​មានរសជាតិផ្អែមឆ្ងាញ់មិនចាញ់​ទុរេនពីខេត្តដទៃនោះឡើយ។

លោកក៏បានបន្តថា ធុរេនសំឡូត ថ្វីត្បិតតែមានរូបរាងមិនសូវស្អាត ប៉ុន្តែបើរសជាតិវិញ គឺផ្អែមឆ្អាញ់ មិនចាញ់ធុរេនដែលគេនាំចូលពីប្រទេសជិតខាងឡើយ ដែលភាគច្រើនគេប្រើសារធាតុគីមី ដែលបង្កអោយខូចសុខភាពដល់អ្នកដែលបរិភោគបាន។ ហើយទុរេនមានការលំបាកក្នុងការដាំ ប្រសិនបើយើងខ្វះបទពិសោធន៍ និងបច្ចេកទេសក្នុងការដាំ ហើយក្នុងរយ:ពេល៤ឆ្នាំទើបដើមធុរេនចាប់ផ្តើមហុចផលជាបណ្តើរៗ។

ជាមួយគ្នានោះ​ លោក​​ក៏បានអំពាវនាវ​​អោយក្រសួងកសិកម្ម និងអាជ្ញារធរគ្រប់ជាន់ថ្នាក់ មេត្តាជួយសម្រួលកុំ​ឱ្យមានការនាំចូលធុរេនពីប្រទេសផ្សេងៗ ដើម្បីជួយឱ្យប្រជាកសិករខ្មែរ បានមានឱកាសក្នុងការដាំដុះធុរេនបានតំលៃសមរម្យ និងជួយសម្រាលដល់ជីវភាពរបស់ប្រជាកសិករ។

លោកស្វាគមន៍ជានិច្ចសម្រាប់ភ្ញៀវទេសចរនានា ដែលពេលសម្រាកពីកាងារចុងសប្តាហ៍ ក៏ដូចជាអតិថិជនមកលេងនៅចំការផ្ទាល់ ដើម្បីបានភ្លក្សធុរេននៅក្នុងចម្ការផ្ទាល់។

បន្ថែមពីនេះលោក​ក៏អំពាវនាដល់បងប្អូននៅស្រុកសំឡូតទាំងអស់ នាំគ្នាដាំដំណាំធុរេនទាំងអស់គ្នា ដើម្បីឱ្យមានជីវភាពល្អធូរធារ និងជួយលើកស្ទួយផលិផលក្នុងស្រុក រួមទាំងសេដ្ឋកិច្ចជាតិផងដែរ ព្រោះបច្ចុប្បន្នលោកមិនត្រឹមតែលក់ផ្លែទុរេនប៉ុណ្ណោះទេ គឺទេសភាពក្នុងចម្ការក៏ទាក់ទាញភ្ញៀវឱ្យចូលទៅកម្សាន្តផងដែរ៕ 

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម