Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញគ្រូពេទ្យ បន្តរៀនសូត្របន្ថែមទៀត ដើរឲ្យទាន់ការវិវត្តន៍ នៃជំងឺថ្មីៗ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ឲ្យ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត បន្ត​រៀន​សូត្រ​បន្ថែម​ទៀត ដើម្បី​ដើរ​ឲ្យ​ទាន់​សកម្មភាព ការវិវត្តន៍ នៃ​ជំងឺ​ដែល​ចេះតែ​វិវត្ត​ថ្មីៗ ជា​រៀងរាល់​ថ្ងៃ ដូចជា ជំងឺ​កូវីដ-១៩ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១១ កក្កដា ក្នុង​ឱកាស​លោក​រដ្ឋមន្ត្រី ប្រគល់​ប័ណ្ណសរសើរ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា «នៅ​ពេល​មាន​ការ​រីក​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ណាមួយ​នោះ មិន​មាន​ប្រទេស​ណាមួយ មាន​ស្តង់ដារ នៃ​ការ​ព្យាបាល​ទេ គឺ ព្យាបាល​តាម​បទពិសោធន៍​ជាក់ស្ដែង នៃ​ប្រទេស​រៀងៗ ខ្លួន ទម្រាំ​យើង​មាន​ឱសថ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​មួយ​នេះ»។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ដូចនេះ​ក្រុម​គ្រូពេទ្យ ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​រៀន​សូត្រ​បន្ត​ទៀត ដើម្បី​ដើរ​ឲ្យ​ទាន់​ការវិវត្តន៍ នៃ​ជំងឺ​ថ្មីៗ និង​ប្លែកៗ ដែល​កំពុង​កើតឡើង​ជា​រៀងរាល់ថ្ងៃ ដូចជា ជំងឺ​កូវីដ-១៩ ជា​ឧទាហរណ៍​ស្រាប់។

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន ជួយ​ព្យាបាល​ជំងឺ​កូវីដ-១៩ ក្នុង​កាលៈទេសៈ​ដ៏​ពិបាក ប៉ុន្តែ កម្ពុជា បាន​ឆ្លង​រួច និង​ទទួល​បាន​ការ​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ជាតិ និង​អន្តរជាតិ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក​សាស្ត្រាចារ្យ ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​គូស​រម្លឹក​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ចូលរួម និង​ដើរ​តួនាទី​សំខាន់​លើ​ការងារ​ទប់ស្កាត់​ការ​ព្យាបាល ការ​ចាក់​វ៉ាក់សាំង ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ កម្ពុជា និង​បាន​ទទួល​អ្នកជំងឺ​កូវីដ-១៩ សម្រាក​សរុប​ចំនួន ៣,៥៥២ នាក់ ធ្វើ​សំណាក​បាន​ចំនួន​ជាង ៧ ម៉ឺន ៤ ពាន់​នាក់ (៧៤,១២៦) សំណាក និង​ធ្វើតេស្ត​រហ័ស​បាន​ចំនួន​ជាង ៦ ម៉ឺន​( ៦២,២២៦) តេស្ត។

ជាមួយ​គ្នា​នេះ ក្រុម​គ្រូពេទ្យ ក៏​ចូលរួម​ចំណែក​ជួយ​បណ្ដុះបណ្ដាល​ដល់​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក នៅ​តាម​បណ្ដា​ខេត្ត​នានា​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម