Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដឹងពីអ្វីដែលត្រូវធ្វើហើយដើម្បីតបតទៅ ហ្វាំងឡង់ និងស៊ុយអែត ដែលចូលជាសមាជិក ណាតូ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូដឹងពីជំហានដែលត្រូវធ្វើហើយ ដើម្បីធានាសន្តិសុខរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលចូលរួមជាមួយអង្គការណាតូ ។

លោក Sergey Lavrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Lavrov បានលើកឡើងថា “វិធានការតបតនឹងអាស្រ័យលើប្រភេទហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូដែលដាក់ពង្រាយនៅក្នុងប្រទេសទាំងនេះ ហើយលោកសូមបញ្ជាក់ថា ផលប្រយោជន៍សន្តិសុខស្របច្បាប់ទាំងអស់របស់សហព័ន្ធរុស្ស៊ីក៏នឹងត្រូវបានធានាផងដែរ ពីព្រោះយើងដឹងពីវិធានការ និងរបៀបដែលត្រូវអនុវត្តចំពោះការតបតទាំងនេះរួចហើយ” ។

ខណៈពេលដែលហ្វាំងឡង់ត្រូវបានទទួលយកចូលទៅក្នុងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខែមេសានោះ ប្រទេសស៊ុយអែតនឹងក្លាយទៅជាសមាជិកទី ៣២ របស់ប្លុកមួយនេះ បន្ទាប់ពីតួកគីបានសម្រេចចិត្តបញ្ជូនពិធីសារចូលជាសមាជិកណាតូរបស់ប្រទេស Nordic មួយនេះទៅកាន់សភារបស់ខ្លួនដើម្បីធ្វើសច្ចាប័ន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការសម្រេចចិត្តរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតក្នុងការបោះបង់ឋានៈជាប្រទេសអព្យាក្រឹត និងជាប្រទេសឯករាជ្យភាព កេរ្តិ៍ឈ្មោះល្អ មានសិទ្ធិអំណាច និងធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចល្អជាមួយរុស្ស៊ី ។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកហើយ តួកគីបានព្យាយាមរារាំងសំណើរបស់ស៊ុយអែតចូលរួមជាមួយអង្គការណាតូ ដោយចោទប្រកាន់ទីក្រុងស្តុកខុល បានធ្វើជាកន្លែងជ្រកកោនសម្រាប់ក្រុមសកម្មប្រយុទ្ធឃើដ ខណៈទាំងស៊ុយអែត និងហ្វាំងឡង់សុទ្ធតែបានប្រកាសពីចេតនាចូលរួមជាមួយណាតូក្នុងពេលតែមួយ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម