Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជាង ២ ម៉ឺននាក់ ការពារក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ

បានផុស

នៅ

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេលជាង ១០ ថ្ងៃកន្លងមក គណបក្សនយោបាយ បានសហការល្អជាមួយមន្ត្រីរៀបចំការបោះឆ្នោត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាដើម្បីទាក់ទាញការគាំទ្រទៅតាមលទ្ធភាព និងការគ្រោងទុករបស់ខ្លួន ដូចជាការហែរក្បួនមានការរៀបចំតម្រាយផ្លូវជាមុន ដែលសាមីគណបក្សបានជូនដំណឹងមកគណៈកម្មការរាជធានី/ខេត្ត រៀបចំការបោះឆ្នោត។

ចំណែកគណៈកម្មការរាជធានី/ខេត្ត រៀបចំការបោះឆ្នោតបានពិភ្សាជាមួយសាមីគណបក្ស ដែលមានការចូលរួមពីអាជ្ញាធរ ដើម្បីរៀបចំតម្រាយផ្លូវអំពីចំនួនដែលធ្វើឱ្យកកស្ទះ ឬមិនកកស្ទះ និងបញ្ចៀសការប្រឈមមុខគ្នារវាងគណក្សនយោបាយ។

លោក ហង្ស ពុទ្ធា ការឃោសនារយៈ ១០ ថ្ងៃកន្លងមកមានលក្ខណៈល្អប្រសើរ មិនមានការគំរាមកំហែង សណ្ដាប់ធ្នាប់សង្គមក៏បានល្អប្រសើរ។ លោកថា មានតែករណី ២ បណ្ដឹងទេ ដែលបានកើតឡើងនៅខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ខណៈ គ.ជ.ប បានដោះស្រាយរួចហើយ។

កម្លាំងការពារសន្តិសុខជាង ២ ម៉ឺននាក់ ត្រូវបានដាក់ពង្រាយអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ដើម្បីឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គ.ជ.ប បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលមានរចនាសម្ព័ន្ធការងារពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។

លោកថា មន្ត្រីសមត្ថកិច្ចក៏ជាភ្នាក់ងារសន្ដិសុខបោះឆ្នោតដែរ ខណៈគ.ជ.ប បានបង្កើតប្រឡង់ដៃ សម្រាប់នគរបាល ឬមន្ត្រីសន្តិសុខ ប្រើប្រាស់ដើម្បីសម្គាល់ថា នរណាជាមន្ត្រីសន្តិសុខបោះឆ្នោត នគរបាល ឬយោធា ទៅតាមភារកិច្ចរៀនខ្លួន ដែលការពារនេះ មិនមានប៉ះពាល់ទៅដល់ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម