ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការប្រមាថអាយុជីវិតថ្នាក់ដឹកនាំរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ជាទង្វើអសីលធម៌ ជាទង្វើសត្វតិរច្ឆាន
“ទង្វើអសីលធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ សរបញ្ជាក់ឱ្យពលរដ្ឋក្នុងស្រុក និងជនបរទេសយល់ឃើញថាជាទង្វើសត្វតិរច្ឆាន គ្មានស្គាល់បាប ស្គាល់បុណ្យ”។ នេះ គឺជាឆ្លើយតបរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាជុំវិញទង្វើអសីលធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពដុតទីងមោងបិទរូបថតសម្ដេចតេជោ ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ទង្វើអសីលធម៌របស់ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ីថា ជាទង្វើអសីលធម៌ ហើយទង្វើទាំងនេះ គឺបានសរបញ្ជាក់ឱ្យពលរដ្ឋកម្ពុជាក្នុង និងក្រៅប្រទេសយល់ឃើញថា ទង្វើរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ ជាទង្វើរបស់សត្វតិរច្ឋាន មិនស្គាល់បាបបុណ្យ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមនេះ ថាជាទង្វើទាល់ច្រក ទង្វើឡប់សតិលែងស្គាល់ខុសត្រូវ បាត់បង់ក្រមសីលធម៌វិជ្ជាជីវៈនយោបាយ យកកំហឹងទល់កំហល់ រាល់ទង្វើបែបនេះហើយ ទើបពួកគេធ្វើនយោបាយជាង៣០ឆ្នាំនៅតែបរាជ័យ រត់ចោលមាតុភូមិ គ្មានការរាប់អានទាំងនៅអាមេរិក និងបារាំងហើយបាត់បង់អ្នកគាំទ្របន្តិចម្ដងៗ។
ជាការកត់សម្គាល់ នេះ មិនមែនជាលើកទីមួយនោះទេ ដែលក្រុមប្រឆាំងជ្រុលនិយមបានធ្វើសកម្មភាពអសីលធម៌ ដុតទីងមោងបិទរូបសម្ដេចតេជោ ហ៊ុន សែន ផ្សព្វផ្សាយថា សម្ដេចតេជោ និងក្រុមគ្រួសារបានបាត់បង់ជីវិតនោះ។ អ្វីដែលជាទង្វើអសីលធម៌ជាទីបំផុតទៀតនោះ គឺទណ្ឌិត សម រង្ស៊ី និងបក្ខពួកនេះ ថែមទាំងបានប្រមាថអង្គព្រះមហាក្សត្រទៀតផង។
ជាលទ្ធផលនៃទង្វើទាំងនេះ គឺបានធ្វើឱ្យក្រុមជ្រុលនិយមបានបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ និងបាត់បង់អ្នកគាំទ្រយ៉ាងគំហុក។ តួយ៉ាង មានអតីតប្រធានចលនាយុវជនសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ជាអ្នកស្និទ្ធនឹងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ គឺលោក យឹម ស៊ីណន។ លោក យឹម ស៊ីណន បានអះអាងថា លោកចាកចេញពីក្រុមប្រឆាំងជ្រុលនិយម ដោយសារតែក្រុមនោះ ធ្វើទង្វើប្រាសចាកក្រមសីលធម៌ ប្រមាថដល់អង្គព្រះមហាក្សត្រ ជាទង្វើដែលលោកមិនអាចទ្រាំរស់នៅជាមួយបាន ទើបលោកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាថ្នាក់ដឹកនាំដែលពោរពេញដោយក្ដីសន្តោស និងព្រហ្មវិហារធម៌។
មិនខុសគ្នាពីលោក យឹម ស៊ីណន ឡើយ លោកបណ្ឌិត សូ ណារ៉ូ ដែលជាអ្នកស្និទ្ធនឹងលោក សម រង្ស៉ី កាលពីអតីតកាលនៅក្នុងបទសម្ភាសន៍ជាមួយ«កម្ពុជាថ្មី» លោកបាននិយាយថា លោកបានសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារតែក្រុមប្រឆាំងជ្រុលនិយមទាំងនោះ បំភ្លៃការពិត ញុះញង់ឱ្យខ្មែរស្អប់ខ្មែរគ្នាឯង ស្អប់រាជរដ្ឋាភិបាល ប្រព្រឹត្តអំពើអសីលធម៌ ប្រមាថអាយុជីវិតថ្នាក់ដឹកនាំ។ អ្វីដែលលោកកាន់តែមិនអាចរួមរស់ជាមួយបាន គឺមេក្រុមឧទ្ទាមក្រៅច្បាប់ប្រមាថអង្គព្រះមហាក្សត្រ។
ត្រឡប់មកវិញ ក្នុងករណីប្រមាថអាយុជីវិតប្រមុខគណបក្សប្រជាជននេះ លោកសុខ ឥសាន បានចាត់ទុកថា ទង្វើអសីលធម៌នេះ នឹងជះលទ្ធផលអវិជ្ជមានទៅកាន់ក្រុមជ្រុលនិយម ពោល គឺពលរដ្ឋកាន់តែស្អប់ក្រុមនោះ។ ផ្ទុយមកវិញ វានឹងជះឥទ្ធិពលវិជ្ជមានមកកាន់គណបក្សប្រជាជនកម្ពុជា ដោយពលរដ្ឋកាន់តែគោរពស្រឡាញ់សម្ដេចតេជោ កាន់តែច្រើនឡើងៗថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៦ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤