Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលការផ្សាយព័ត៌​មាន​ប្រឌិត​មួល​បង្កាច់​មកលើថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាលកម្ពុជា ​​

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​មក​ទាត់​ចោល​ទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់យ៉ាងដូច្នេះថា៖​«កន្លង​មក​នេះ ខេមបូឌាដេលី បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពី​ស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​គ្រួសារ​របស់​សម្ដេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

* កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិន​ដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិ​អន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេស ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម​ផែន​ការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

* គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែល​តែង​តែ​ប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោល​បំណង​បង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។

* ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយ​ជំនឿ​ជឿ​ជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋ​កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។

* ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យ​ឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិច​បំផ្លាញ​ខឿន​សន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។​អគ្គស្នង​ការ​ដ្ឋានន​គរបាលជាតិ បានគូសបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណា កុំធ្វើតាមតែការញុះញង់ បញ្ជា​ល្ងឹត​ល្ងង់​របស់​ចៅ​ហ្វាយ នាយអមិត្តដូចពេលនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម