ព័ត៌មានជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សន្តិភាពបាននាំឲ្យប្រជាពលរដ្ឋមានសិទ្ធធ្វើបុណ្យទានតាមបំណងប្រាថ្នារៀងខ្លួន
កែប ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពបាននាំឲ្យប្រជាពលរដ្ឋមានសិទ្ធធ្វើបុណ្យទានតាមបំណងប្រាថ្នារៀងខ្លួន។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈបានអញ្ជើញក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិបសនាធុរៈខេត្តកែប (ហៅវត្តសមាធិ) ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមានលោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោកសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមហាឧបាសិកា សុខ អ៊ីម ព្រទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងឲ្យពិធីដង្ហែរអង្គកឋិននេះដំណើរការទៅបានដោយរលូន។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវដល់អង្គពិធីដោយក្តីនឹករលឹក និងការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកច្រើនគួរឲ្យកត់សម្គាល់ ក្រោមម្លប់នៃសុខសន្តិភាព។
លោកជំទាវបានបន្តទៀតថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រារព្ធពិធីបុណ្យកឋិនទាន ហើយក៏ជាថ្ងៃបោសថសីល និងជាថ្ងៃដែលត្រូវប្រារព្ធពិធីអកបំបុក និងសំពះព្រខែ ដែលជាពិធីបុណ្យប្រពៃណីជាតិផងដែរ។ បុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពីរ សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោក ខាងមុខ ព្រមទាំង បានជូននូវបុណ្យកុសល ជូនចំពោះ អស់លោកលោក ស្រីលោកឧកញ៉ានិង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជា អ្នកផ្តើមបុណ្យ សូមទទួល បាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថាខណៈដែលពិភពលោកកំពុងត្រូវបានវាយលុកយ៉ាងធ្ងន់ធ្ងរឆក់យកជីវិតមនុស្សជាងមួយលាននាក់ និងបានផ្តាំផ្ញើដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋត្រូវរក្សាគម្លាតបុគ្គល គម្លាតសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ ១៩ ដើម្បីឲ្យជម្ងឺដ៍កាចសាហាវកូវីដ១៩ ដោយត្រូវ ៖ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬ ទឹកជែលកំចាត់មេរោគ។ ការចូលរួមអនុវត្តតន៍ឲ្យបាននូវគម្លាតបុគ្គលនិងគម្លាតសង្គម និងប្រើប្រាស់ម៉ាស់ជាប្រចាំខណៈពេលចូលទៅតំបន់ទីប្រជុំជន។ ជាពិសេស ត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែលមាននៅក្នុងវត្តឲ្យបានគង់វង្ស សម្រាប់ទុក្ខជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយៗទៀត៕
ដោយ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ