Connect with us

សន្តិសុខសង្គម

អគ្គស្នងការ​រង​នគរបាល​ជាតិ ​ស្នើ​​ឲ្យ​វិស័យ​ធនាគារបង្កើន​ការ​សហការ​ជាមួយ​សមត្ថកិច្ចជំនាញ​​ដើម្បី​ទប់ស្កាត់បទល្មើស​តាម​ប្រព័ន្ធ​ធនាគារ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យ​វិស័យ​ធនាគារឯកជន​ទាំងអស់បង្កើន​ល្បឿន​ក្នុង​ការ​សហការ​ជាមួយ​សមត្ថកិច្ចជំនាញ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​កំណើន​បទល្មើស​តាម​ប្រព័ន្ធ​ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​បង្ការ​ និង​ទប់ស្កាត់​កំណើន​បទល្មើស​តាម​ប្រព័ន្ធ​ធនាគារកាលពីព្រឹកថ្ងៃទី១២​ ខែកក្កដានេះ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ជា​ ពៅ​ អគ្គស្នងការ​រង​នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បាន​ស្នើ​សុំ​ឲ្យ​វិស័យ​ធនាគារឯកជន​ទាំងអស់​បង្កើន​ល្បឿន​ក្នុង​ការ​សហការ​ជាមួយ​សមត្ថកិច្ច​​ ពង្រឹង​ផ្នែក​បច្ចេកទេស​ធនាគារ​​ ពង្រឹង​បន្ថែម​ផ្នែក​ទំនាក់ទំនង​ Hotline​ ជាមួយ​ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះ ឯកឧត្តម ​ឧត្តមសេនីយ៍ឯកអគ្គស្នងការ​រង ក៏សូមឲ្យ​វិស័យ​ធនាគារឯកជនបង្កើត​នូវ​វេទិកា​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​ប​បទល្មើស​តាម​ប្រព័ន្ធ​ធនាគារ​ និង​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ពង្រីក​វិសាលភាព​ទំនាក់ទំនង​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ករណី​ចាំបាច់​ ក៏​ដូច​ជា​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​ទាន់​ពេលវេលា​៕​

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានជាតិ២០ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

Sokha Hotels

ព័ត៌មានពេញនិយម