Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងសង្កាត់សំរោងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយតភ្ជាប់ផ្លូវបាក់ដាច់ជាង២ឆ្នាំមកហើយ

បានផុស

នៅ

ពលរដ្ឋធ្វើដំណើរទៅមកលើផ្លូវច្រោះបាក់ដាច់ដោយសារតែកត្តាធម្មជាតិជំនន់ភ្លៀងមានការត្អូញត្អែរហើយរអ៊ូរទាំ​ ខណ: ពេលដែលទៅធ្វើស្រែចំការម្តងៗ។ ផ្លូវដែលបាក់ដាច់នេះត្រង់ចំណុចអូតាម៉ា ស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយផ្លូវនេះរងខូតដោយសារតែជំនន់ទឹកភ្លៀងកាលពីឆ្នាំចាស់កន្លងមកដោយ ខាងអាជ្ញាធរក៏ពុំទាន់ធ្វើការស្ថាបនាជួសជុលឡើងវិញនោះដែររហូតមកដល់សព្វថ្ងៃនេះមានរយ:ពេល២ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងផ្លូវដែលដាច់ត្រង់ចំណុចខាងលើបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែពីចំណុចអូរតាម៉ារហូតដល់បឹងត្រពាំងវែង បើតាមគាត់ដឹងផ្លូវនេះកន្លងមក គឺខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកធ្វើឡើងក្រោយមកក៏ត្រូវជំនន់ទឹកភ្លៀងហូរបុកមកខ្លាំងកាត់ផ្តាច់ធ្វើឲ្យផ្លូវនេះដាច់រហូតមកដល់ពេលសព្វថ្ងៃនេះបានឈានចូលដល់រដូវវស្សាវិញ គឺរយៈពេល២ឆ្នាំពេញតែម្តង។

មួយវិញទៀតក៏ពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាមកស្ថាបនាជួសជុលផ្លូវនេះដែរ ទុកឲ្យនៅមេម៉ាយរហូតមកដល់សព្វ​ថ្ងៃ។ ចំពោះផ្លូវនេះគឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការ​ដឹកជញ្ជូនកសិផលបើខែប្រាំងយើងអាចវាងបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាក។

ជុំវិញការលើកឡើង និងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋធំនេះផងដែរ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះកន្លងមកខាងសង្កាត់គេស្នើឲ្យមន្ទីរជួយធ្វើបានរួចរាល់ជាស្ថាពរអស់ហើយ តែក្រោយមកជំនន់ទឹកភ្លៀងក៏បានហូរបុកផ្តាច់។ ហើយចំពោះផ្លូវត្រង់ចំណុចដែលបាក់ដាច់នេះ គឺលោកបានឲ្យក្រុមការងារធ្វើការតភ្ជាប់ម្តងជាពីរដងហើយ និងដាក់សំណើរទៅខាងថ្នាក់លើរួចហើយដែរ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានលើកឡើងបន្ថែមថា ដោយឡែកផ្លូវនេះបើសិនជាតភ្ជាប់វិញក៏នៅតែបាក់ដដែល​ព្រោះថាផ្លូវចំណុចចំមុខទឹកធំនៅពេលភ្លៀងមកទឹកហូរបុកខ្លាំងនៅតែដាច់បន្តទៀត។ ហើយបញ្ហានេះលោកក៏បានធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់លើដើម្បីស្នើសុំកញ្ចប់ថវិការធ្វើឡើងវិញនូវផ្លូវដែលបាក់ដាច់ចំណុចអូរតាម៉ានេះដោយធ្វើជាទំនប់បង្ហូរទឹកវិញទើបបានជាប់ល្អ ម៉្យាងវិញទៀតថវិការដែលថ្នាក់លើទម្លាក់មកឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទមានកំណត់គឺឲ្យតភ្ជាប់តែផ្លូវក្រាលក្រួសក្រហមប៉ុណ្ណោះទេ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម