Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ស្តីឲ្យអ៊ុយក្រែន​ ថា ពេលសុំអាវុធគេ ត្រូវចេះគួរសមបន្តិច ហើយដឹងគុណខ្លះផង

បានផុស

នៅ

លោក Ben Wallace (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលជាសមាជិកអង្គការណាតូ បានលើកឡើងថា អ៊ុយក្រែន ត្រូវចេះគួរសមបន្តិច នៅពេលនិយាយទៅកាន់ប្រទេសទាំងឡាយ ដែលកំពុងតែបំពាក់អាវុធដល់ខ្លួន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ជាពិសេសលោកបញ្ជាក់ថា “យើងមិនមែនជាហាង Amazon ទេ”។

ការកត់សម្គាល់នេះ ធ្វើឡើង ក្នុងអំឡុងព្រឹត្តិការណ៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងប្រទេសលីទុយអានី កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ដោយលោក Wallace និយាយថា អ៊ុយក្រែន គួរតែដឹងគុណគេខ្លះផង ។

លោក Wallace លើកឡើងថា “ពេលខ្លះអ្នកកំពុងស្នើសុំឲ្យប្រទេសនានា បោះបង់ស្តុករបស់ពួកគេ។ ពេលខ្លះអ្នកត្រូវបញ្ចុះបញ្ចូលសមាជិកសភានៅ Capitol Hill សហរដ្ឋអាមេរិក ។ អ្នក​ត្រូវ​បញ្ចុះបញ្ចូល​អ្នក​នយោបាយ នៅ​ក្នុង​ប្រទេស​ផ្សេងដែលគិតថា ​ស័ក្តិសម”។

ទន្ទឹមនោះ លោកក៏បានឮការត្អូញត្អែរពីសមភាគីអាមេរិកថា អ៊ុយក្រែន កំពុងធ្វើដាក់ប្រទេសរបស់ពួកគេដូចជាហាង Amazon បើទោះបីជា ពួកគេផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារក៏ដោយ។

ចំណែក ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បានធ្វើការកត់សម្គាល់ជាសាធារណៈស្រដៀងគ្នានេះ នៅក្នុងប្រទេសលីទុយអានី ថា “អាមេរិក សមនឹងទទួលបានការដឹងគុណមួយកម្រិត សម្រាប់ឆន្ទៈក្នុងការបង្កើនជំនួយដល់អ៊ុយក្រែន ក៏ដូចជាពីពិភពលោកទាំងមូល”។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ផងដែរនោះ បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការគាំទ្រមិនគ្រប់គ្រាន់ ក៏ដូចជាការផ្តល់ជំនួយយឺតពេលពេកផងដែរ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​លើក​ឡើង​ពីភាពយឺតយ៉ាវនេះ ថា​ជា​ហេតុផល​សំខាន់​សម្រាប់​លទ្ធផល​មិន​សូវ​ល្អ ​ពី​ការ​វាយលុក​របស់ទី​ក្រុងកៀវ ​កាលពី​ខែ​មុន។

គួរបញ្ជាក់ថា កំហឹងចុងក្រោយបំផុតពីលោក ហ្សេលេនស្គី បានកើតឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ណាតូ ខណៈដែលមេដឹកនាំសម្ព័ន្ធភាពនេះ មិនបានផ្តល់ផែនទីបង្ហាញផ្លូវ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែននោះទេ ដោយលើកឡើងពីហេតុផលថា ប្រទេសនេះនឹងនៅតែត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ថ្ងៃ ណាតូ ប្រជុំ, រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម