ព័ត៌មានអន្ដរជាតិ
ថៃ បិទផ្លូវទៅសភា មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ផ្នែកមួយនៃផ្លូវ Samsen ទល់មុខសភា ត្រូវបិទតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធទី១២ ខែកក្កដាមក ដើម្បីរារាំងអ្នកតវ៉ាពីការប្រមូលផ្តុំ មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ។
ប៉ុស្តិ៍ប៉ូលិស Bang Pho ដែលទទួលបន្ទុករក្សាសន្តិសុខជុំវិញសភាក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានប្រកាសថា ផ្លូវ Samsen ត្រូវបិទចាប់ពីផ្លូវបំបែក Kiakkai ទៅច្រកទ្វារទីបី នៃបរិវេណក្រុមហ៊ុន Boon Rawd Brewery។
ទន្ទឹមនោះ របាំង ក៏ត្រូវដាក់ផងដែរ ដើម្បីរារាំងបាតុករ ខណៈយានជំនិះទាំងអស់ នឹងត្រូវហាមឃាត់ មិនឲ្យចូលតាមផ្លូវនេះរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃសុក្រ លើកលែងតែយានជំនិះមានលិខិតអនុញ្ញាតពិសេសប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ ប៉ុស្តិ៍ប៉ូលិសបានប្រកាសថា ការបិទផ្លូវអាចនឹងបន្តទៀត ប្រសិនបើមានបាតុកម្មនៅក្នុងតំបន់ក្បែរនោះ ហើយសេចក្តីប្រកាសនេះ គឺស្របតាមបញ្ជា ចេញដោយការិយាល័យប៉ូលិសក្រុងកាលពីថ្ងៃចន្ទ។
លើសពីនេះ បទបញ្ជា ក៏ហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ៥ នាក់ផងដែរ នៅក្នុងរង្វង់ ៥០ ម៉ែត្រនៃបរិវេណសភា ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃពុធ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ស្ថានការណ៍នៅថៃ មិនស្រួល មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច