Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញសុខាភិបាលអំពាវនាវឲ្យប្រយ័ត្នចំពោះជំងឺឆ្លង៧មុខដែលកើតញឹកញាប់ក្នុងរដូវភ្លៀង

បានផុស

នៅ

មន្ត្រីជំនាញក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លង៧មុខដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង
សុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កក្កដានេះថា ជំងឺ៧មុខដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគនិងជំងឺលិបតូដែលឆ្លងពីទឹកនោមសត្វកណ្តុរធ្វើឲ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សាអាវភ្លៀងឆ័ត្រ និងស្បែកជើងលុយទឹក ងួតទឹកក្រោយពីត្រូវទឹកភ្លៀង បរិភោគទឹកក្តៅអន់ៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាដែលមានមានអនាម័យ និងមានជីវជាតិដូចជា វីតាមីនសេដែលមាន នៅក្នុងផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងបន្ថែពណ៌បៃតងចាស់ដូចជាផ្ទីស្លឹកងប់ ស្លឹកបាស់ ខាត់ណា សណ្តែកគួ និងប៉េងប៉ោះជាដើម។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ចំពោះអ្នកជំងឺផ្តាសាយធំត្រូវពាក់ម៉ាសឬយកក្រម៉ា ឬកន្សែងខ្ទប់មាត់ពេលក្អកឬកណ្តាស
ត្រូវបរិភោគទឹកយ៉ាងតិច២លីត្រក្នុង១ថ្ងៃដោយមិនត្រូវរងចាំរហូតដល់ស្រេកទឹកឡើយ និងត្រូវឧស្សាហ៍លាងដៃជាមួយ​និងសាប៊ូនិងទឹកដើម្បីជៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារនិងអ្នកដ៏ទៃនិងហាមក្អកដាក់បាតដៃព្រោះវាអាចឆ្លងទៅអ្នកដ៏ទៃទៀតបានតាមរយៈការចាប់ដៃឬចាប់របស់ផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ជាងនេះទៅទៀតត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជាសំបក​កង់ សំបកកង់ឡានត្រឡោកដូងនិងវត្ថុដែលអាចដក់ទឹកបានដើម្បីការពារកុមារពីជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋត្រូវបន្តពាក់ម៉ាសនៅកន្លែងប្រមូលផ្តុំនិងកន្លែងបិទជិតនិងឧស្សាហ៍លាងដៃជាមួយអាកុលនិងសាប៊ូជាមួយទឹកដើម្បីបង្ការការពារជំងឺកូវីដ១៩ផងដែរបើទោះបីជាកម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺ​កូវីដ១៩​ថ្មីច្រើនក៏ដោយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកក្ដដាខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម