ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គោលដៅទេសចរជាង ៦៨ លាននាក់នៅឆ្នាំ ២០២៨
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦៨.៥ លាននាក់នៅឆ្នាំ ២០២៨ ដែលនឹងបង្កើតប្រាក់ចំណូលសរុបប្រមាណ ១៦២ ពាន់លានដុល្លារ ស្មើនឹង ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

ទន្ទឹមនោះ ថៃក៏កំពុងតែរៀបចំផែនការទីផ្សារសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ ២០២៥ ផងដែរដែលរំពឹងថា នឹងបង្កើតប្រាក់ចំណូលសរុបចំនួន ៨៩ ពាន់លានដុល្លារ ស្មើនឹង ១៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។ ដោយក្នុងនោះ មាន ៧៤ ភាគរយ ស្មើនឹង ៦៦ ពាន់លានដុល្លារបានពីភ្ញៀវអន្តរជាតិ និង ២៦ ភាគរយស្មើនឹង ២៣ ពាន់លានដុល្លារ បានមកពីអ្នកទេសចរក្នុងស្រុក ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរទេសចរណ៍ថៃបានលើកឡើងទៀតថា ២០២៥ នឹងក្លាយជាឆ្នាំចាប់ផ្តើមដំណាក់កាលភាពធន់នៃឧស្សាហកម្មទេសចរណ៍ឲ្យងើបឡើងវិញ និងរីកចម្រើនជាបន្តបន្ទាប់ រហូតរក្សាកំណើននៃប្រាក់ចំណូលទេចរណ៍ដល់ឆ្នាំ ២០២៨ ។
ទោះយ៉ាងណាក៏ដោយ អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានប្រាប់ថា ការប្រកួតប្រជែងលើវិស័យទេសចរណ៍ក៏នឹងកាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែប្រទេសនៅក្នុងតំបន់ ក៏កំពុងដាក់ចេញផែនការទេសចរណ៍ដូចគ្នា ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Thai PBS
ចុចអាន ៖ លោក ថាក់ស៊ីន ពន្យារពេលចូលស្រុក រហូតដល់ស្ថានការណ៍នយោបាយ ថៃ ស្ងប់ស្ងាត់សិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត